អន្តរជាតិ

ទស្សនៈនិងមតិ៖វិធីសាស្ត្រងាយស្រួលក្នុងការដោះស្រាយវិបត្តិចំណាប់ខ្មាំងដែលនៅក្នុងដៃក្រុមហាម៉ាស

By៖ Peter Bergen

ប្រែសម្រួល៖សហការី

យោង​តាមប្រភពចេញពី​មន្ត្រី​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា មានចំណាប់ខ្មាំង​រហូត​ដល់​ទៅជាង ១៥០ នាក់​កំពុង​ត្រូវ​បាន​ឃុំឃាំង​នៅក្នុង​តំបន់​ហ្គាហ្សា។ បើយោងតាមមន្ត្រីសេតវិមានបានឲ្យដឹងថាក្នុងនោះមានជនជាតិអាមេរិកចំនួន ១៧ នាក់ដែលកំពុងបាត់ខ្លួន ហើយប្រហែលជានៅក្នុងដៃក្រុមហាម៉ាស់ដែលជាអ្នកកំពុងឃុំឃាំងចំណាប់ខ្មាំងមួយចំនួនដែលមិនស្គាល់មុខច្បាស់លាស់។

(Natalie Raanan និងម្តាយរបស់នាងដែលជាចំណាប់ខ្មាំងជនជាតិអាមេរិកទាំង២នាក់ត្រូវបានដោះលែងកាលពីថ្ងៃសុក្រដោយក្រុម Hamas)

ក្រុមហាម៉ាសបានគំរាមប្រហារជីវិតចំណាប់ខ្មាំងទាំងនោះដោយមានចាក់ផ្សាយជាវីដេអូពីសកម្មភាពគំរាមប្រហារជីវិតចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែលចូលវាយប្រហារនៅក្នុងតំបន់ហ្គាហ្សាដោយគ្មានការព្រមានទុកជាមុននោះឡើយ។

វិធីសាស្រ្តដែលអាចបន្ធូរបន្ថយហានិភ័យក្នុងកំរឹតទាបបំផុតសម្រាប់ជោគវាសនាចំណាប់ខ្មាំងទាំងនោះគឺតាមរយៈការចរចាសុំដោះលែងចំណាប់ខ្មាំងដោយសន្តិវិធី។ រដ្ឋាភិបាលបណ្តាប្រទេសមួយចំនួនមានលទ្ធភាពតិចតួចលើកលែងតែប្រទេសកាតាទើបអាចមានអានុភាពច្រើនក្នុងការចរចាជាមួយក្រុមហាម៉ាសដោយសារតែខ្លួនបានផ្តល់ប្រាក់រាប់រយលានដុល្លារជួយដល់គ្រួសារជនក្រីក្រក្នុងតំបន់ Gazan ក្នុងនោះប្រទេសកាតាក៏មានកំណត់ត្រានៃការផ្សព្វផ្សាយដំណឹងនេះផងដែរ។ ជាឧទាហរណ៍ដូចជា កាលពីខែមុន មន្ត្រីកាតាបានជួយធានាដល់ការដោះលែងអ្នកទោសជនជាតិអាមេរិក ៥ នាក់ដែលត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលអ៊ីរ៉ង់ ដែលជាថ្នូរនឹងការលើកលែងបង្កកប្រាក់ដែលជាចំណូលក្នុងការលក់ប្រេងបានចំនួន ៦ ពាន់លានដុល្លាររបស់អ៊ីរ៉ង់ហើយត្រូវបានវេរទៅធនាគារកាតាដើម្បីប្រើប្រាស់សម្រាប់គោលដៅមនុស្សធម៌នៅក្នុងប្រទេសអ៊ីរ៉ង់។

បន្ទាប់មកមន្ត្រីកាតាកំពុងទាក់ទងជាមួយក្រុមហាម៉ាស ដើម្បីបើកកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីស្វែងរកការដោះលែងចំណាប់ខ្មាំងដែលពួកគេកំពុងចាប់ខ្លួន។

(Natalie Raanan និងម្តាយជាចំណាប់ខ្មាំងជនជាតិអាមេរិកទាំង២នាក់ដែលត្រូវបានដោះលែងកាលពីថ្ងៃសុក្រដោយក្រុម Hamas)

ប្រសិនបើអាចប្រហែលជាមានជាការដោះដូរជាមួយអ្នកទោសរបស់ពួកគេខ្លះៗ ក្រុមហាម៉ាសកាលពីអតីតកាលបានជំរុញឱ្យមានការចរចាដ៏តានតឺងមួយដែលឈានទៅធ្វើការដោះដូរទាហានអ៊ីស្រាអែលឈ្មោះ Gilad Shalit នៅក្នុងឆ្នាំ ២០១១ ជាមួយអ្នកទោសប៉ាឡេស្ទីនជាង ១,០០០ នាក់ដែលត្រូវបានចាប់ខ្លួនដោយទាហានអ៊ីស្រាអែល។

នៅមានជម្រើសផ្សេងក្រៅពីការចរចានោះគឺជាប្រតិបត្តិការពិសេសដើម្បីរំដោះចំណាប់ខ្មាំងដែលតាមធម្មតាត្រូវប្រើទ័ពពិសេសសម្រាប់កិច្ចប្រតិបត្តិការនេះ។ ក៏ប៉ុន្តែ​គេនៅមិនទាន់​ដឹង​ច្បាស់​ថាតើ​ចំណាប់​ខ្មាំងទាំងនោះត្រូវបានឃុំខ្លួន​នៅ​ទី​ណានោះទេ។ ទ័ពពិសេសរបស់អាមេរិកកំពុងបង្វឹកទាហានអ៊ីស្រាអែល ក៏ប៉ុន្តែមិនមែនជាបេសកកម្មជើងគោករបស់អាមេរិកផ្តោតទៅលើការជួយរំដោះចំណាប់ខ្មាំងនោះទេ។

រហូតមកទល់នឹងពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់អំពីកន្លែងដែលចំណាប់ខ្មាំងត្រូវបានឃុំឃាំងនោះទេ ក្នុងតំបន់ហ្គាហ្សាមានផ្លូវក្រោមដីដែលក្រុមហាម៉ាសប្រើប្រាស់ជាហេតុធ្វើឱ្យមានការពិបាកស្វែងរកចំណាប់ខ្មាំង ប្រសិនបើពួកគេត្រូវបានលាក់នៅក្នុងរូងក្រោមដីទាំងនោះ។

យោងតាមបទពិសោធកន្លងមកនៅពេលដែលក្រុម ISIS ចាប់ពង្រត់អ្នកកាសែតអាមេរិក និងបុគ្គលិកជំនួយ កាលពីឆ្នាំ ២០១២ កងទ័ពអាមេរិកបានបើកកិច្ចប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅក្នុងឆ្នាំ ២០១៤ ដោយមានការចង្អុលបង្ហាញច្បាស់លាស់ថាពួកគេត្រូវបានឃុំឃាំងនៅក្នុងទីតាំងជាក់លាក់មួយក្នុងប្រទេសស៊ីរី ក៏ប៉ុន្តែចំណាប់ខ្មាំងត្រូវបានគេជម្លៀសចេញនៅចំពេលកិច្ចប្រតិបត្តិការកំពុងប្រព្រឹត្តទៅ។ ក្រោយមកក្រុមISIS បានសម្លាប់ជនជាតិអាមេរិកជាបន្តបន្ទាប់។

កិច្ចប្រតិបត្តិការចូលរំដោះចំណាប់ខ្មាំងក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងផងដែរបើទោះបីជាមានកងទ័ពពិសេសដែលមានជំនាញបំផុតត្រូវបានដាក់ពង្រាយហ៊ុមព័ទជុំវិញទីនោះក៏ដោយ។ បទពិសោធកាលពីឆ្នាំ ២០១០ គឺពួកតាលីបង់បានចាប់ពង្រត់បុគ្គលិកជំនួយជនជាតិអង់គ្លេស Linda Norgrove ហើយក្រោយមកកងទាហានហៅថា US Navy SEAL ក្រុមទី ៦ បានបើកកិច្ចប្រតិបត្តិការរំដោះចំណាប់ខ្មាំង។ យោងតាមការស៊ើបអង្កេតជាបន្តបន្ទាប់បានឲ្យដឹងថា Norgrove ត្រូវបានសម្លាប់ដោយការបោកគ្រាប់បែកដោយទាហានអាមេរិកហៅថា SEAL នៅក្នុងអំឡុងពេលប្រតិបត្តិការេពិសេស។

ពួកដែលជាអ្នកចាប់ចំណាប់ខ្មាំងក៏អាចសម្លាប់អ្នកទោសរបស់ខ្លួនផងដែនៅក្នុងអំឡុងពេលដែលពួកគេកំពុងប្រយុទ្ធគ្នាជាមួយទ័ពពិសេសអាមេរិកដែលប៉ុនប៉ងរំដោះចំណាប់ខ្មាំងចេញពីដៃរបស់ពួកគេ។ នៅក្នុងឆ្នាំ ២០១៤ ក្នុងអំឡុងពេលបើកកិច្ចប្រតិបត្តិការរបស់ទាហានអាមេរិកហៅថា SEAL Team Six នៅក្នុងប្រទេសយេម៉ែន អ្នកកាសែតជនជាតិអាមេរិកឈ្មោះ Luke Somers ត្រូវបានសម្លាប់ដោយក្រុមអាល់កៃដាដែលជាអ្នកចាប់ជម្រិត។

យោងតាមការសិក្សាក្នុងឆ្នាំ ២០១៧ ដែលខ្ញុំនៅជាសហនិពន្ធសម្រាប់ New America ដែលជាស្ថាប័នស្រាវជ្រាវមួយបានរកឃើញថា នៅក្នុងកន្លះទសវត្សរ៍មុនក្នុង ៤២ ករណីនៃចំណាប់ខ្មាំងដែលជាជនជាតិរបស់លោកខាងលិចដែលត្រូវបានក្រុមភេរវករចាប់ខ្លួនបានស្លាប់ទាំងអស់នៅក្នុងអំឡុងពេលបើកកិច្ចប្រតិបត្តិការពិសេសដើម្បីជួយរំដោះខ្លួនពួកគេចេញពីកណ្តាប់ដៃរបស់ក្រុមភេរវករ។

សរុបសេចក្តីមក វិធីសាស្ត្រចរចាដោះលែងចំណាប់ខ្មាំងដោយសន្តិវិធី តាមរយៈការសម្របសម្រួលដោយមន្រ្តីកាតារ គឺជាទម្រង់មួយមានហានិភ័យទាបបំផុតដើម្បីស្វែងរកការដោះលែងពួកគេប្រកបដោយសុខសុវត្ថិភាព។ ប្រសិនបើក្រុមហាម៉ាសអាចយល់ព្រមដោះលែងកុមារ និងចំណាប់ខ្មាំងដែលមានវ័យចំណាស់ៗ ដែលពួកគេទំនងជាកំពុងជាប់ឃុំខ្លួននោះគឺជាការចាប់ផ្តើមមួដ៏ប្រសើរបំផុត។

វិធីសាស្រ្តនេះត្រូវបានលើកយកពិចារណាកាលពីថ្ងៃសុក្រគឺនៅចំពេលដែលមានលទ្ធផលកើតចេញពីការចរចារវាងក្រុមហាម៉ាស់ និងមន្ត្រីកាតា ហើយក្រុមហាម៉ាសបានយល់ព្រមដោះលែងពលរដ្ឋអាមេរិកពីរនាក់ម្តាយ និងកូនស្រីរបស់គាត់៕

ប្រភព៖CNN