សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាពីរនាក់ឪពុកកូនវ៉ាជែងរថយន្តជ្រុលចង្កូតចំរថយន្តមកពីមុខបុកស្លាប់ទាំងពីរនាក់

ដោយ:សុខុម
ក្រចេះ÷បុរសពីរនាក់ឪពុកកូនជិះម៉ូតូវ៉ាជែងជាមួយរថយន្តមិនផុតត្រូវរថយន្តមួយទៀតមកបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេចនៅវេលាម៉ោងជាងបួនល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។


សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូឪពុកនិងកូនភ្លាមនោះមិនទាន់ ស្គាល់អត្តសញ្ញាណទេ ប៉ុន្តែក្រោយមកស្រាវជ្រាវថាជាអ្នកនៅស្រុកស្នួល ខេត្តក្រចេះ តែម្ដង។

មុនពេលកើតហេតុបន្តិច គេឃើញអ្នកបើកម៉ូតូក្នុងទិសដៅពីជើងទៅខាងស្នួល ពេលកំពុងវ៉ាជែងរថយន្តស្របគ្នាក៏ស្រាប់តែមានរថយន្តម៉ាកព្រុសមួយគ្រឿងធ្វើដំណើរ ជាលក្ខណៈក្រុមគ្រួសារមកពីស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ក្នុងគោលបំណងឆ្លងកាត់ ស្រុកស្នួលទៅក្រចេះក៏បានបុកជាមួយម៉ូតូតែម្ដង។

អ្នករួមដំណើរក្នុងរថយន្តបានឲ្យដឹងថា ភាគីម៉ូតូមានកំហុសជិះជ្រុលមកបុករថយន្ត នៅខាងស្ដាំដៃ។ភាគីបើកបររថយន្តនិងអ្នករួមដំណើរក៏បានរងរបួសដែរ ត្រូវបានគេជួយ យកទៅព្យាបាលនៅពេទ្យ។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្នួលចុះធ្វើការវាស់វែង​និងដកហូតរថយន្តទាំងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានស្រុកស្នួលដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕