សន្ដិសុខសង្គម

សមត្ថកិច្ចចុះបង្រ្កាបដុតសង្វៀនជល់មាន់ចោលមួយកន្លែង

ដោយ:សុខុម
កោះកុង៖ សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី ២១ ខែតុលាឆ្នាំ២០២៣ ថា កាលពីថ្ងៃទី ២០ តុលាបានចុះបង្រ្កាប និងដុតចោលទីតាំង​ជល់មាន់មួយកន្លែងនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ។


លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានឱ្យដឹងថា​សមត្ថកិច្ចយើងបានចុះបង្រ្កាបល្បែងស៊ីសងជល់មាន់ពុំបានឃើញមនុស្សកំពុងលេង​ល្បែងជល់មាន់នោះទេ គឺឃើញតែភស្តុតាងមួយចំនួនប៉ុណ្ណោះ​ ខាងកងកម្លាំង​សមត្ថកិច្ចបានរុះរើដុតបំផ្លាញចោលទាំងស្រុងអស់ហើយដើម្បីជាការព្រមានដល់ក្រុមអ្នកញៀនល្បែង។ សមត្ថកិច្ចនឹងស៊ើបអង្កេតតាមដានមុខសញ្ញាល្បែងទាំងនេះជាបន្តទៀត៕