ព័ត៌មានជាតិ

អ្នកភូមិនិងអង្គការបានរៀបចំបញ្ចុះដំរីដែលងាប់នៅមណ្ឌលគិរីតាមប្រពៃណីជនជាតិដើមភាគតិច

ដោយ៖សុខុម

មណ្ឌលគិរី៖អាជ្ញាធរខេត្តណ្ឌលគិរី និងអង្គការELIE ក្រោមគម្រោង Elephant Valley Projectនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២៣នេះ បានរៀបចំបញ្ចុះសពដំរីឈ្មោះ«សំបូរ»អាយុ៦៣ឆ្នាំ ធ្វើទៅតាមបែបប្រពៃណីជនជាតិដើមភាគតិចដែលមានពីយូរលង់មក។

សត្វដំរីញីមួយក្បាលនេះធ្លាប់បម្រើលើវិស័យទេសចរណ៍នៅភ្នំពេញ(វត្តភ្នំ) ក្រោយពេលចូលនិវត្តន៍សំបូរត្រូវបានយកមករស់នៅខេត្តមណ្ឌលគិរី នៅជ្រលងភ្នំសត្វដំរី ជួបជុំជាមួយសត្វដំរីញីឈ្មោលផ្សេងទៀតជាង ១០ក្បាល រយៈពេលជិត៩ឆ្នាំ។ ប៉ុន្តែដោយសារកត្តាធម្មជាតិរហូត មកដល់យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣«សំបូរ»ក៏បានលាចាកលោកដោយគ្មានថ្ងៃវិលត្រឡប់វិញ៕