អន្តរជាតិ

លោកBidenបដិសេធទាំងខកចិត្តថាអ៊ីស្រាអែលមិនទទួលខុសត្រូវថាខ្លួនជាអ្នកវាយប្រហារលើមន្ទីរពេទ្យនៅGaza

ប្រែសម្រួល៖សហការី

លោកប្រធានាធិបតីអាមេរិកJoe Biden បានទម្លាក់ចោលនូវការវាយតម្លៃពីសំណាក់កងយោធាសហរដ្ឋអាមេរិកដោយធ្វើការបដិសេធថាអ៊ីស្រាអែល “មិនមែនជាអ្នកទទួលខុសត្រូវ” ចំពោះការវាយប្រហារដ៏សាហាវនៅសប្តាហ៍នេះលើមន្ទីរពេទ្យនៅហ្គាហ្សានោះទេ។

លោកបានបញ្ជាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅការិយាល័យ Oval Office ថា “ខ្ញុំមានការសោកស្ដាយចំពោះការបាត់បង់ជីវិតជនជាតិប៉ាឡេស្ទីនដែលជាសោកនាដកម្មមួយដ៏ឈីចាប់និងខ្លោចផ្សារបំផុតចំពោះការវាយប្រហារមិនត្រាប្រណីមកលើមន្ទីរពេទ្យនៅហ្គាហ្សាហើយលោកបានបញ្ជាក់ថាមិនមែនជាស្នាដៃរបស់កងយោធាអ៊ីស្រាអែលនោះទេ” ។

លោក និយាយថា “យើងសូមចូលរួមកាន់ទុក្ខចំពោះការបាត់បង់ជីវិតនូវជនប៉ាឡេស្ទីនស្លូតត្រង់ដែលគ្មានទោសកំហុស។ យើងមិនអាចនឹងឈរមើលហើយធ្វើព្រងើយកន្តើយចំពោះមហាសោកនាដកម្មរបស់ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ ដែលគ្រាន់តែចង់រស់ក្នុងសុខសន្តិភាពនោះបានទេ”។

លោក Biden បានថ្លែងបង្វែទិសយ៉ាងដូច្នេះថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ និង លោកពូទីនមានគោលដៅរួមគ្នាដើម្បី “បំផ្លាញលទ្ធិប្រជាធិបតេយ្យ”។

នៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការថ្កោលទោសសចំពោះកម្មភាពរបស់ក្រុមហាម៉ាស និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយសង្កត់ធ្ងន់ថា ការវាយប្រហារលើជនជាតិអ៊ីស្រាអែល និងការលុកលុយចូលអ៊ុយក្រែនគឺពួកគេមានចិត្តតែមួយដូចគ្នា។

លោក Biden បាននិយាយថា “ក្រុមហាម៉ាស់ និងលោកពូទីន ជាក្រុមមួយដែលបង្កការគំរាមកំហែងក្នុងរូបភាពផ្សេងៗគ្នា ប៉ុន្តែពួកគេបែងចែកគោលដៅដូចៗគ្នា៖ ពួកគេទាំងពីរចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសជិតខាងឲ្យបាត់ទាំងស្រុងតែម្តង។

លោក Biden បាននិយាយថា “ខ្ញុំដឹងថាជម្លោះទាំងនេះមើលទៅឃើញថាវាហាក់ដូចជានៅឆ្ងាយនៅឡើយ ហើយវានឹងក្លាយទៅជារឿងធម្មតាមួយទៅវិញតែយើងឆ្ងល់ថាហេតុអ្វីបានជាអាមេរិកចាត់ទុកថាវាជារឿងដែលកើតឡើងចំពោះអាមេរិកទៅវិញ ខ្ញុំសូមចែករំលែកជាមួយលោកអ្នកថាតើមកពីហេតុផលអ្វីបានជាអាមេរិកត្រូវតែចូលជួយអ៊ីស្រាអែល និងអ៊ុយក្រែនឲ្យទទួលបានជោគជ័យព្រោះថាវាមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខជាតិរបស់អាមេរិក”។

លោក Biden បានលើកឡើងថា “ប្រវត្តិសាស្ត្រអាមេរិកបានបង្រៀនយើងថា នៅពេលដែលពួកភេរវករមិនលះបង់តម្លៃតបស្នងចំពោះការបំភិតបំភ័យរបស់ពួកគេនោះពួកផ្តាច់ការក៏ដូចគ្នាដែគឺពួកគេមិនលះបង់តម្លៃតបស្នងសម្រាប់ការឈ្លានពានរបស់ពួកគេដាច់ខាត ពួកគេជាអ្នកបង្កឲ្យមានភាពចលាចល និងបង្កនូវការកាប់សម្លាប់និងបំផ្លាញជីវិតមនុស្សកាន់តែច្រើនឡើងថែមទៀត” ។

លោកប្រធានាធិបតីបានបន្តអះអាងថា ប្រសិនបើសហរដ្ឋអាមេរិកមិនចូលខ្លួនជួយដើម្បី “បញ្ឈប់មហិច្ឆតារបស់ពូទីនចង់បានអំណាចដើម្បីគ្រប់គ្រងលើអ៊ុយក្រែននោះទេ” គាត់នឹងមិនបញ្ឈប់ការលុកលុយលើអ៊ុយក្រែនជាដាច់ខាតហើយនិងបន្តចូលលុកលុយក្នុងប្រទេសប៉ូឡូញ ឬបណ្តាប្រទេសនៅក្នុងតំបន់បាល់ទិក។

​ចំពោះ​ជម្លោះ​ជាមួយ​ក្រុម​ហាម៉ាស ការជួយ​គាំទ្រដល់​អ៊ីស្រាអែល​គឺ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​អាមេរិក​ក្នុង​ការ​ “កសាង​អនាគត​ឲ្យបានល្អ​ប្រសើរ​សម្រាប់តំបន់​មជ្ឈិមបូព៌ា”។ ដោយ​លោកបានចាត់​ទុក​ក្រុម​នេះ​ថាជាអ្នកទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម។ លោក Biden និយាយ​ថា សហរដ្ឋ​អាមេរិក​អាចចូលខ្លួន​ជួយ​សម្របសម្រួល​និងការពារជម្លោះ​នា​ពេល​អនាគត​ដើម្បីរារាំងមិន​ឲ្យ​ផ្ទុះ​រាលដាលឡើងកាន់តែធំនៅ​ក្នុង​តំបន់។

លោក Biden បានគូសបញ្ជាក់ថា “សម្ព័ន្ធភាពរបស់អាមេរិកជាមួយនិងអ៊ីស្រាអែលនោះ គឺជាគោលនយោបាយរបស់អាមេរិកដើម្បីរក្សាសុវត្ថិភាពនៅក្នុងតំបន់។ “តម្លៃតបស្នងរបស់អាមេរិកគឺជាអ្វីដែលធ្វើឱ្យយើងក្លាយជាដៃគូជាមួយនិងអ៊ីស្រាអែលដែលប្រទេសផ្សេងទៀតចង់ធ្វើការដូចគ្នានេះជាមួយនិងយើងផងដែរ។ ដើម្បីឈានទៅលប់បំបាត់ហានិភ័យទាំងអស់យើងមិនត្រូវទុកអ៊ុយក្រែនចោលហើក៏មិនបែរខ្នងដាក់អ៊ីស្រាអែលទេ”។

លោក Biden បន្តសន្យាយ៉ាងមុតមាំថានឹងសម្របសម្រួលដោះស្រាយយកចំណាប់ខ្មាំងជានជាតិអាមេរិកមកផ្ទះវិញទាំងអស់។

លោកប្រធានាធិបតីអាមេរិក Joe Biden បានថ្លែងសុន្ទរកថាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទៅកាន់ប្រជាជនអាមេរិកដោយលើកឡើងថា “យើងកំពុងប្រឈមនឹងចំណុចខ្វះខាតនៅក្នុងប្រវត្តិសាស្ត្រអាមេរក” គឺនៅចំពេលដែលមានសង្រ្គាមកំពុងបន្តផ្ទុះឡើងក្នុងប្រទេសអ៊ីស្រាអែល។

គាត់​បាន​បន្ត​ការ​សន្យា​របស់​គាត់​ក្នុង​ការដោះស្រាយឲ្យមានការដោះលែង​ចំណាប់​ខ្មាំងជាជនជាតិ​អាមេរិក​ត្រឡប់ទៅ​ផ្ទះ​វិញ។

គាត់បានថ្លែងបញ្ជាក់ថា “ដូចដែលខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់ជនជាតិអាមេរិកដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសរួចមកហើយថា យើងកំពុងតែស្វែងរកគ្រប់មធ្យោបាយដើម្បីសម្របសម្រួលនាំមនុស្សជាទីស្រលាញ់របស់ពួកគេត្រឡប់ទៅផ្ទះវិញ”។ ក្នុងនាម​ជា​ប្រធានាធិបតី គ្មាន​អាទិភាព​អ្វី​ខ្ពស់​ជាងខិតខំរក្សាសុខ​សុវត្ថិភាព​របស់​ជនជាតិ​អាមេរិក​ដែលកំពុងនៅ​ជាប់​ជា​ចំណាប់ខ្មាំង​នោះ​ឡើយ៕