សេដ្ឋកិច្ច

សាលាអន្តរជាតិប្រាយស្តារភ្នំពេញផ្តល់ជូនមាគ៌ាខេមប្រ៊ីដលំដាប់ពិភពលោកដល់សិស្សានុសិស្ស

សេចក្តីប្រកាសព័ត៌មាន(ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣)

សាលាអន្តរជាតិប្រាយស្តារភ្នំពេញ ត្រូវបានទទួលស្គាល់ដោយការវាយតម្លៃគុណភាព អប់រំអន្តរជាតិរបស់ខេមប្រ៊ីដ(Cambridge Assessment International Education) ផ្តល់ជូនកម្មវិធីសិក្សាស្តង់ដាខេមប្រ៊ីដឈានមុខគេលើពិភពលោកដល់សិស្សានុសិស្សរបស់ខ្លួនដែលមានអាយុពី ២ ទៅ ១៩ ឆ្នាំ។

ដំណាក់កាលទាំងប្រាំនៃមាគ៌ាខេមប្រ៊ីដ (Cambridge Pathway) ផ្តល់នូវផ្លូវច្បាស់លាស់ សម្រាប់ភាពជោគជ័យនៃការអប់រំ តម្រង់ទិសសន្សឹមៗចាប់តាំងពីថ្នាក់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា និងថ្នាក់ត្រៀមចូលសាកលវិទ្យាល័យ។

ដំណាក់កាលនីមួយៗរួមបញ្ចូលគ្នានូវកម្មវិធីសិក្សាលំដាប់ពិភពលោក ការទំនុកបម្រុង គុណភាពខ្ពស់សម្រាប់គ្រូបង្រៀន និងការវាយតម្លៃរួមបញ្ចូលគ្នារួមមានទាំងកម្រិត វិញ្ញាបនបត្រចំណេះទូទៅអន្តរជាតិបឋមភូមិស្តង់ដា
ខេមប្រ៊ីដ (Cambridge IGCSE) និងកម្រិតវប្បធម៌ជាន់ខ្ពស់ (Cambridge International AS) កម្រិតវប្បធម៌កម្រិតA (A Level qualifications) ដែលត្រូវបានទទួលស្គាល់ដោយសាកល វិទ្យាល័យនានាទូទាំងពិភពលោក។

ការវាយតម្លៃគុណភាពអប់រំអន្តរជាតិរបស់ខេមប្រ៊ីដ (Cambridge Assessment International Education)គឺជាអ្នកផ្តល់កម្មវិធីសិក្សា និងកម្រិតវប្បធម៌អន្តរជាតិ ដ៏ធំបំផុតរបស់ពិភពលោក។ សាលារៀនជាង ១០០០០ គ្រឹះស្ថាននៅក្នុងប្រទេសជាង ១៦០សុទ្ធតែជាកម្មសិទ្ធិរបស់សហគមន៍ខេមប្រ៊ីដ (Cambridge)។

លោកស្រីគ្រីស្ទីន អូហ្សឌេន (Christine Özden) នាយកប្រតិបត្តិនៃស្ថាប័នវាយ តម្លៃគុណភាពអប់រំអន្តរជាតិរបស់
ខេមប្រ៊ីដ (Cambridge Assessment International Education) បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាសាលាអន្តរជាតិប្រាយស្តារភ្នំពេញបានចូលរួមជាមួយសហគមន៍សកលវិទ្យាល័យខេមប្រ៊ីដរបស់យើង ហើយយើងទន្ទឹងរង់ចាំទំនាក់ទំនងដ៏យូរ និងប្រកបដោយផ្លែផ្កាជាមួយពួកគេ។ កម្មវិធីខេមប្រីដ (Cambridge) ជួយសិស្សឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ពិភពលោក ដោយបំពាក់ពួកគេនូវជំនាញដែលត្រូវការដើម្បីសម្រេចបានសមិទ្ធិផលទាំងនៅសាលារៀន នៅសាកលវិទ្យាល័យ និងកន្លែងការងារ។

លោកស្រីហ្វីលីប៉ា បាសាន់ (Philippa Barson) គណៈនាយិការនៃសាលាអន្តរជាតិ ប្រាយស្តារភ្នំពេញ (Brightstar) បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្ស រីករាយដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីបែបនេះនូវអ្វីដែល សាលាដទៃផ្សេងទៀតក្នុងរាជធានីភ្នំពេញមិនទាន់ធ្វើបាន ដូចជាការទទួលស្គាល់ពីខេមប្រ៊ីជសម្រាប់កម្រិតសិក្សាទាំងបីរួមមាន៖ មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដែលនេះបង្ហាញឱ្យឃើញពីឧត្តមភាពសិក្សា បន្ថែមទៀតរបស់យើង។ លើសពីនេះសាលាអន្តរជាតិប្រាយស្តារភ្នំពេញ ក៏ជាសាលាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាផងដែរ ដែលត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលមត្តេយ្យសិក្សាខេមប្រ៊ីដ (Cambridge Early Years Centre)។ សមិទ្ធិផលនេះគឺបានមកពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារឧស្សាហ៍ព្យាយាម និងមានទេពកោសល្យរបស់យើង ហើយយើងមានសេចក្តីសោមនស្សរីករាយ ចំពោះសិស្សានុសិស្សដែលនឹងទទួលបានឱកាសអន្តរជាតិដ៏អស្ចារ្យកើតចេញពីការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ”៕

Press information

5th September, 2023

Brightstar International School of Phnom Penh to offer world-class Cambridge Pathway to students 

Brightstar International School of Phnom Penh has been approved by Cambridge Assessment International Education to offer its world-leading Cambridge Pathway curriculum to Brightstar students aged 2 to 19.

The five stages of the Cambridge Pathway give students a clear path for educational success, leading seamlessly from Early Years to Secondary and Pre-University Years.

Each stage combines a world-class curriculum, high-quality support for teachers and integrated assessment, including Cambridge IGCSE and Cambridge International AS & A Level qualifications which are recognised by universities worldwide.

Cambridge Assessment International Education is the world’s largest provider of international education programmes and qualifications. Over 10,000 schools in more than 160 countries belong to the Cambridge community.

Christine Özden, Chief Executive of Cambridge Assessment International Education, said: “We are delighted to announce that Brightstar International School of Phnom Penh has joined our global community of Cambridge schools and we look forward to a long and productive relationship with them. Cambridge programmes help students get ready for the world, equipping them with the skills they need to achieve at school, university and work.”

Ms. Philippa Barson, the Managing Director of Brightstar, stated, “We are delighted to have achieved in such a brief period of time what no other school in Phnom Penh has: Cambridge accreditation for all three levels of schooling: Early Years, Primary, and Secondary. Which demonstrates our academic excellence even further. In addition, Brightstar is the first school in Cambodia to be accredited as a Cambridge Early Years Centre. This accomplishment is a result of the dedication and hard work of our diligent and talented team, and we are ecstatic that students will have access to amazing international opportunities as a result of this prestigious accreditation.”

– ends –