ព័ត៌មានជាតិ

ដំរីស្រុកមួយក្បាលឈ្មោះសំបូរនៅខេត្តមណ្ឌលគិរីបានងាប់

ដោយ:សុខុម

មណ្ឌលគីរី៖ សត្វដំរីញីមួយក្បាលមានឈ្មោះថា សំបូរបានងាប់ក្នុងវ័យ៦៣ឆ្នាំនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីទៀបភ្លឺថ្ងៃទី ១៩ ខែតុលាឆ្នាំ២០២៣ ។

ប្រភពព័ត៌មានបានឲ្យដឹងថា សត្វដំរីញីមួយក្បាលមានឈ្មោះសំបូ គឺជាដំរីស្រុកដែលមានការមើលថែទាំដោយអង្គការ ថែរក្សាសត្វដំរីស្រុក(Elliy)ដែលមានទីតាំងនៅភូមិ ពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ។

ប្រភពបានឲ្យដឹងទៀតថាសត្វដំរីដែលងាប់ខាងលើនេះកើតឡើងដោយសារចាស់ជរាមិនអាចស៊ីចំណីបាន៕

រូបភាពកាលនាងនៅបម្រើភ្ញៀវនៅរមណីយដ្ឋានវត្តភ្នំ(រូបៈ​ឯកសារ)