សន្ដិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ឆបោកបន្លំគណនេយ្យហ្វេសប៊ុកទិញលក់ទូរសព្ទដៃ

ដោយ:សុខុម
ក្រចេះ÷កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានធ្វើការបង្រ្កាប ករណីឆបោកក្លែងគណនីហ្វេសបុក​ទិញ-លក់ទូរសព្ទ។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឆបោកដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ​មានឈ្មោះ រី រស្មី អាយុ២២ឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ តាមស្រាវជ្រាវចាប់ខ្លួនបាន នៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយបញ្ជូនមកខេត្តក្រចេះដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់៕