អន្តរជាតិ

សង្គ្រាមបន្ទះឈីបរវាងមហាអំណាចអាម៉េរិកនិងចិនបានផ្ទុះសាជាថ្មីឡើងវិញ

ប្រែសម្រួល៖សហការី

លោក Biden បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងបញ្ឈប់ការនាំចេញបន្ទះឈីបឆ្លាតវៃសិប្បនិម្មិតដែលរចនាឡើងដោយ Nvidia និងក្រុមហ៊ុនដទៃទៀតរបស់អាមេរិកទៅកាន់ប្រទេសចិននេះគឺជាវិធានការមួយក្នុងគោលដៅបញ្ឈប់ក្រុងប៉េកាំងពីការទទួលបាននូវបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់លើការពង្រឹងវិស័យយោធា។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកបានថ្លែងអំពីគោលការណ៏ច្បាប់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃចន្ទដែលអាមេរិកបានដាក់កម្រិតយ៉ាងទូលំទូលាយលើការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតបន្ទះសៀគ្វីកម្រិតខ្ពស់ទៅកាន់ប្រទេសជាច្រើនមានដូចជាអ៊ីរ៉ង់ រុស្ស៊ី និងប្រទេសដែលរចនាបន្ទះឈីបរបស់ចិន Moore Thread និង Biren ទៅក្នុងបញ្ជីខ្មៅ។

បើយោងតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Gina Raimondo បានឲ្យដឹងថាវិធានការថ្មីនេះមានគោលបំណងរារាំងការអភិវឌ្ឍទំនើបកម្មយោធាចិនដែលនៅមានចន្លោះប្រហោងក្នុងការអនុវត្តបទប្បញ្ញត្តិដែលចេញកាលពីខែតុលាឆ្នាំមុនដែលទំនងជានឹងត្រូវបានធ្វើបច្ចុប្បន្នភាព “យ៉ាងហោចណាស់ជារៀងរាល់ឆ្នាំ” គោលដៅចម្បងគឺធ្វើការកំណត់នូវការប្រើប្រាស់របស់ចិនលើ”ឧបករណ៍ពាក់កណ្តាលចរន្តកម្រិតខ្ពស់ ដែលអាចមានការលេចធ្លាយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់សហរដ្ឋអាមេរិកអំពីភាពវៃឆ្លាតសិប្បនិម្មិត និងកុំព្យូទ័រទំនើបៗដែលជាប្រយោជន៏ដ៏សំខាន់សម្រាប់កម្មវិធីទំនើបកម្មបច្ចេកវិទ្យាយោធាចិន” ដោយបញ្ជាក់ថា រដ្ឋបាលលោក បៃឌិនមិនស្វែងរកវិធានការណាមួយដែលធ្វើឲ្យរង្គោះរង្គើសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ។

សហរដ្ឋអាមេរិក និងចិនមានបញ្ហាចម្រូងចម្រាស់ចាក់ស្រេះនៅក្នុងសង្រ្គាមបច្ចេកវិទ្យាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែវិធានការទប់ស្កាត់ដ៏ខ្លាំងក្លាត្រូវបានតាក់តែងឡើងជាច្បាប់ដែលត្រូវបានផ្សាយចេញកាលពីខែតុលាឆ្នាំមុននេះគឺជាមូលហេតុដែលបង្កឲ្យមានភាពតានតឹងច្របូកច្របល់កាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចទាំងពីរនេះ។

  • ចិនរងការប៉ះទង្គិចខ្លាំងលើបញ្ហាបន្ទះឈីប

បន្ទាប់ពីការចេញផ្សាយច្បាប់នេះ អ្នករចនាបន្ទះឈីប AI កំពូល Nvidia បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថាគ្រាន់តែជាការគោរពតាមបទប្បញ្ញត្តិហើយក៏មិនបានគិតថាវានឹងមាន “ផលប៉ះពាល់ដល់ការរកចំណូលរបស់ក្រុមហ៊ុនយើងនោះទេ” ។

ក្រុមហ៊ុនបានផលិតបន្ទះឈីបមានដូចជា A800 និង H800 ដែលបានគោរពតាមក្រឹត្យច្បាប់នៅមុនធ្វើការលក់បន្តទៅឲ្យប្រទេសចិន ចំណែក AMD ក៏មានផលប៉ះពាល់ដោយសារការអនុវត្តច្បាប់មួយនេះក៏បាននិយាយថាខ្លួនក៏មានផែនការយុទ្ធសាស្រ្តស្រដៀងគ្នានេះផងដែរ។

ការជួញដូររបស់ Nvidia បានកើនឡើងចាប់តាំងពីបានចេញច្បាប់នេះកាលពីឆ្នាំមុន ដោយសារតែបន្ទះឈីបសម្រាប់តែលក់ទៅឲ្យប្រទេសចិនរកចំណូលបានកាន់តែប្រសើរជាងលក់ទៅឲ្យប្រទេសផ្សេងទៀត។ ក្រុមហ៊ុន Silicon Valley បច្ចុប្បន្នកំពុងលក់ស្ទើរតែគ្រប់ប្រភេទនៃបន្ទះឈីបតាមតែអាចទទួលបាន ខណៈដែលតម្រូវការទូទាំងពិភពលោកនៅតែលើសពីការផ្គត់ផ្គង់ ប៉ុន្តែក្រុមហ៊ុនទាំងនោះនឹងរងនូវផលប៉ះពាល់ក្នុងរយៈពេលដ៏វែងមួយ ពីព្រោះក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនកំពុងតែស្វែងរកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់សហរដ្ឋអាមេរិកសម្រាប់ការបំពេញចន្លោះបហ្ហោងដែលនៅសេសសល់។

បន្ទះឈីប A800 និង H800 របស់ Nvidia នឹងត្រូវរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារតែការចេញនូវបទប្បញ្ញត្តិថ្មី ពីព្រោះវាមានការផ្លាស់ប្តូរប៉ារ៉ាម៉ែត្ររបស់បន្ទះឈីបដែលមានសក្តានុពលនិងសមត្ថភាពចាប់យកទិន្នន័យរក្សាទុកក្នុងបន្ទះឈីបបានកាន់តែច្រើនជាងមុនថែមទៀត។

ប៉ុន្តែច្បាប់នឹងលើកលែងដល់ការលក់បន្ទះឈីបទៅឲ្យអ្នកប្រើប្រាស់ភាគច្រើន ដែលប្រើសម្រាប់ផលិតកុំព្យូទ័រយួរដៃ ស្មាតហ្វូន និងហ្គេម ទោះបីជាអ្នកប្រើប្រាស់មួយចំនួនត្រូវតម្រូវមានអាជ្ញាប័ណ្ណ និងសេចក្តីប្រកាសដោយមន្ត្រីសហរដ្ឋអាមេរិកក៏ដោយ។

លោក ស្រី Raimondo បានសង្កត់ធ្ងន់ថា គោលដៅនៃវិធានការនេះគឺមិនមែនដើម្បីរារាំងក្រុមហ៊ុនអាមេរិកនោះទេ។ លោក Raimondo បាននិយាយថា “គឺចង់បញ្ជាក់ថា ប្រទេសចិនបន្ទាប់ពីមានធ្វើបច្ចុប្បន្នភាពលើច្បាប់មួយនេះ នឹងមិនអាចនាំចូលឧបករណ៍ semiconductors ពីសហរដ្ឋអាមេរិកក្នុងតម្លៃរាប់រយពាន់លានដុល្លារបានទៀតនោះទេ “។

ច្បាប់ពីមុនបានដាក់ចេញនូវក្រឹតក្រមសម្រាប់តែជាការសាកល្បងលើការនាំចេញសម្រាប់តែដំណើរការបន្ទះឈីបរបស់កុំព្យូទ័រនិងសមត្ថភាពរបស់វាក្នុងការទំនាក់ទំនងជាមួយបន្ទះឈីបផ្សេងទៀត ដែលមានសារសំខាន់សម្រាប់ការធ្វើទំនើបកម្មបច្ចេកវិទ្យា AI នៅក្នុងកុំព្យូទ័រ ដែលបន្ទះឈីបរាប់ពាន់ត្រូវបានភ្ជាប់ជាមួយគ្នាដើម្បីធ្វើឲ្យដំណើការទិន្នន័យស៊ីចង្វាក់គ្នាក្នុងចំនួនមួយដ៏ច្រើនលើសលប់។

Nvidia និង Intel បានបង្កើតបន្ទះសៀគ្វីពិសេសសម្រាប់ទីផ្សារប្រទេសចិនដែលសមត្ថភាពកុំព្យូទ័រមានអានុភាពលឿនក្នុងការធ្វើទំនាក់ទំនង។

Biren និង Moore Thread ដែលជាអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកនឹងប្រឈមការលំបាកក្នុងការស្នើសុំអាជ្ញាបណ្ណមុនពេលនាំចេញផលិតផលទៅឲ្យក្រុមហ៊ុនចិនដែលជាវិធានការត្រូវបានអនុវត្តដំបូងគេដែលផលិតផលទាំងនោះបានបង្កើតឡើងដោយអតីតបុគ្គលិក Nvidia នៅក្នុងប្រទេសចិនដែលជាគោលដៅប្រកួតប្រជែងជាមួយបន្ទះឈីប AI យក្សរបស់អាមេរិក។

យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់អាមេរិកបានឲ្យដឹងថាច្បាប់ដែលបានចេញកាលពីថ្ងៃអង្គារមានការលុបបំបាត់ដែនកំណត់នៃល្បឿនបច្ចកវិទ្យាផ្នែកទំនាក់ទំនង និងផ្តោតលើដំណើរការកុំព្យូទ័រហើយ

បច្ចេកវិទ្យាដ៏មានសក្តានុពលទាំងនេះជាមូលហេតុក្នុងការបញ្ឈប់ការលក់បន្ទះឈីប A800 និង H800 របស់ Nvidia នៅលើទីផ្សាររបស់ចិន ហើយនៅមានបន្ថែមវិធានការថ្មីមួយទៀតដើម្បីដាក់កម្រិតលើការនាំចេញបន្ទះឈីបដែលលើសពីកម្រិតជាក់លាក់នៃ “ដង់ស៊ីតេដំណើរការ” ដែលជាវិធានការផ្តោតលើថាមពលកុំព្យូទ័រថាតើវាអាចបញ្ចូលទៅក្នុងបរិមាណស៊ីលីកុនដែលបានផ្តល់ឲ្យដែឬទេ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកបាននិយាយថា ច្បាប់នេះមានគោលបំណងរារាំងក្រុមហ៊ុននានាពីការព្យាយាមគេចចេញការរឹតបន្តឹងលើការផលិតបន្ទះឈីបដែលមានសមត្ថភាពពេញលេញ ដោយប្រើ

បច្ចេកវិទ្យាហៅថា “chiplets” ដែលក្រុមហ៊ុនអាចព្យាយាមបញ្ចូលឲ្យស៊ីគ្នាក្នុងបំណែកតូចៗហៅថា chiplets ទៅជាបន្ទះឈីបធំដែលត្រូវបានចាត់ទុកថាជាការបំពានច្បាប់។

កាលពីខែកក្កដា សារព័ត៌មាន Reuters បានរាយការណ៍ថា chiplets បានក្លាយជាបញ្ហាស្នូលនៃយុទ្ធសាស្រ្តបច្ចេកវិទ្យារបស់ចិនដើម្បីជំរុញអនុភាពឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន ហើយអ្នកវិភាគបាននិយាយថាក្រុមហ៊ុនចិនអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីគេចចេញពីការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក។

  • ការចេញអាជ្ញាបណ្ណបន្ថែម

វិធានការថ្មីនេះគឺតម្រូវឲ្យចេញអាជ្ញាបណ្ណបន្ថែមលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសជាង ៤០ បន្ថែមទៀត ដោយមើលឃើញពីហានិភ័យក្នុងការគេច ឬ ការបង្វែរ និង បំភាន់ទិសដៅដើម្បីវាងទៅប្រទេសចិនទាំងនេះគឺជាកម្មវត្ថចម្បងសម្រាប់ហ៊ុមព័ទ្ធចិនក្នុងការលួចចម្លងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់យោធាអាមេរិកសម្រាប់ប្រើប្រាស់លើការពង្រឹងវិស័យយោធារបស់ខ្លួន។

វិធានការទាំងនេះគឺយោងទៅលើសេចក្តីប្រកាសដែល Nvidia ទទួលបានកាលពីខែសីហា ដែលបានរឹតបន្តឹងលើការនាំចេញជញ្ជូនបន្ទះឈីប A100 និង H100 ក្រៅពីប្រទេសចិនទៅកាន់តំបន់ផ្សេងទៀត រួមទាំងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាថែមទៀតផង។

សារព័ត៌មានរ៉យទ័របានបញ្ជាក់ពីទិន្នន័យរបាយការណ៍ក្នុងបន្ទះសៀគ្វីត្រូវបានហាមឃាត់មិនឲ្យនាំចេញទៅកាន់ស្ថាប័នក្រុមហ៊ុនដែលមានទីតាំងដែលជាទីកន្លែងត្រូវបានហាមឃាត់នៅលើពិភពលោក ប្រសិនបើក្រុមហ៊ុនមេរបស់ពួកគេមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសចិន ម៉ាកាវ និងប្រទេសដែលត្រូវបានហាមឃាត់ទាំងអាវុធផ្សេងៗថែមទៀតផង។ នេះគឺជាផ្នែកមួយនៃការប្រកួតប្រជែងដើម្បីការពារបន្ទះសៀគ្វីពីការរត់ពន្ធខុសច្បាប់ទៅកាន់ប្រទេសចិន ឬចូលទាំងទៅកាន់ទីតាំងណាមួយដែលឆ្ងាយៗដែលមានក្រុមហ៊ុនមេរបស់ចិន។

រដ្ឋបាល Biden ក៏បានដាក់កំរឹតដល់ប្រទេសចំនួន ២១ ផ្សេងទៀតក្រៅពីប្រទេសចិនដែលតម្រូវឲ្យមានការស្នើសុំអាជ្ញាបណ្ណសម្រាប់ការនាំចេញនូវឧបករណ៍ផលិតបន្ទះសៀគ្វី និងបង្កើនបញ្ជីឧបករណ៍ដែលត្រូវបានហាមឃាត់មិនឲ្យនាំចេញទៅកាន់ប្រទេសទាំងនោះ។

លោកទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan រដ្ឋលេខាធិការរតនាគារ Janet Yellen និងលោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo បញ្ជាក់ប្រាប់ Reuters ៕

ប្រភព៖ Reuters