សេដ្ឋកិច្ច

បន្ទាប់ពីមានការដកភាគហ៊ុនដ៏ធំរបស់អាមេរិកតម្លៃប្រេងបានហក់ឡើងដល់ទៅ ២ភាគរយ

ប្រែសម្រួល៖សហការី

តម្លៃប្រេងបានហក់ឡើងជាង ២ ដុល្លារជាលើកដំបូងនៅលើទីផ្សារកាលពីថ្ងៃពុធបន្ទាប់ពីទិន្នន័យផ្នែកលទ្ធកម្មឧស្សាហកម្មបានបង្ហាញពីការឡើងថ្លៃខ្ពស់ជាងការរំពឹងទុកសម្រាប់ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកគឺនៅចំពេលដែលមានកង្វល់អំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងពីក្រុមប្រទេសនៅមជ្ឈិមបូព៌ាដោយសារតែជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសផ្ទុះឡើងរាលដាលកាន់តែទូលំទូលាយខ្លាំងឡើងៗ។

ប្រេងឆៅរបស់ Brent នាពេលអនាគតត្រូវបានរំពឹងថានឹងហក់ឡើងដល់ ១.៦២ដុល្លារ ឬ ១.៨ ភាគរយស្មើនឹង ៩១.៤៩ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងកំរឹត ០១៤៨ នៃតម្លៃលើទីផ្សារគឺធៀបនឹងតួលេខ GDP របស់ប្រទេសចិន។ ចំណែកប្រេងឆៅរបស់ West Texas Intermediate (WTI) នាពេលអនាគតនិងកើនឡើងដល់ទៅ ១.៧៧ ដុល្លារ ឬ ២ ភាគរយស្មើនឹង ៨៨.៤៣ ដុល្លារក្នុងមួយបារ៉ែល។

ចំពោះស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានដាំក្បាលចុះប្រហែល ៤.៤ លានបារ៉ែលក្នុងសប្តាហ៍ដែលត្រូវបានបញ្ចប់កាលពីថ្ងៃទី ១៣ ខែតុលា នេះបើយោងតាមប្រភពទីផ្សារដែលដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិកកាលពីថ្ងៃអង្គារ។

ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងត្រូវកំណត់នៅពេលក្រោយគឺនៅថ្ងៃពុធ។

ភាពចលាចលដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះរាលដាលឡើងបន្ទាប់ពីជនជាតិប៉ាឡេស្ទីនប្រហែល ៥០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Gaza កាលពីថ្ងៃអង្គារ ដែលមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីនបានដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមក។

ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនៅក្នុងថ្ងៃពុធនេះ ដើម្បីបង្ហាញពីជំហរគាំទ្រដល់ប្រទេសនេះនៅក្នុងការធ្វើសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមប៉ាឡេស្ទីនហៅថា ហាម៉ាស។ សេតវិមាន​បាន​និយាយ​ថា លោក​សូមធ្វើការ​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា​លោក​មិន​ចង់​ឲ្យមាន​ជម្លោះ​រីករាដាលកាន់តែ​ធំ​ឡើងនោះ​ទេ។

លើតម្រូវការផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជានឹងដាំក្បាលចុះផងដែនៅក្នុងត្រីមាសទី ៣នេះបើធៀបនឹងទិន្នន័យដែលត្រូវបានគេរំពឹងថានឹងមានបង្ហាញជូននៅក្នុងថ្ងៃពុធនេះផងដែរ ដែលគេនឹងថ្លឹងថ្លែងរកការចុះខ្សោយជាលំដាប់លំដោយបើទោះបីជាមានកំណើននៃសន្ទុះជំរុញឲ្យកំណើនកាន់តែប្រសើរឡើងក៏មានការរំពឹងទុកថាទីក្រុងប៉េកាំងនឹងអាចឈានទៅសម្រេចគោលដៅរបស់ខ្លួនឲ្យមានកំណើនពេញលេញក្នុងរយៈពេលមួយឆ្នាំ។

ចំណែកការលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែកញ្ញា ដែលគេរំពឹងទុកថានឹងមានការដំឡើងអត្រាការប្រាក់មួយផ្សេងទៀតដោយធនាគារកណ្តាលអាមេរិកនៅចុងឆ្នាំ។ ការដំឡើងអត្រាការប្រាក់នេះជាវិធានការទប់ស្កាត់លើសក្តានុពលអតិផរណាដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយតម្រូវការប្រេងជាដើម។

រដ្ឋាភិបាលរបស់ប្រទេសវេណេហ្ស៊ុយអេឡា និងក្រុមបក្សនយោបាយប្រឆាំងរបស់ខ្លួនកាលពីថ្ងៃអង្គារបានឯកភាពគ្នាក្នុងការធានាដល់ការបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ ២០២៤ ដែលជាការត្រួសត្រាយផ្លូវឈានទៅរកការបន្ធូរបន្ថយទណ្ឌកម្មអាមេរិកដែលអាចធ្វើទៅបានតាមរយៈការបើកទូលាយនូវការផ្គត់ផ្គង់ប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើការនាំចេញប្រេងពីប្រទេសវេណេហ្ស៊ុយអេឡាតាំងពីឆ្នាំ ២០១៩ហើយនៅចំពេលដែលមានការបន្ធូរបន្ថយទណ្ឌកម្មនេះគេរំពឹងថាអាចនឹងជំរុញសន្ទុះលំហូរនៃការផ្គត់ផ្គង់ប្រេងកើនឡើង អ្នកវិភាគបានរំពឹងថាកំណើននៅក្នុងវិស័យណាមួយសម្រាប់ប្រទេសនេះនឹងត្រូវស៊ីពេលយូរដោយសារតែមិនសូវមានការវិនិយោគ៕

ប្រភព៖ Reuters