សន្ដិសុខសង្គម

បង្រ្កាបល្បែងសុីសងខុសច្បាប់កត់ឆ្នោតវៀតណាម២កន្លែង ឃាត់ខ្លួនមនុស្សពីរនាក់

ដោយ:សុខុម
រតនគិរី: សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តរតនគិរី កាលពីរសៀលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់កត់ឆ្នោត វៀតណាមចំនួនពីរកន្លែង ស្ថិតនៅក្នុងស្រុកបរកែវ។


ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ បូរ៉ា ពណ្ណរាយ ឋានៈ នាយរងការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តរតនគិរី។


សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដែលចុះបង្ក្រាបនោះទីតាំងទី១ ស្ថិតនៅភូមិ ទូយ ឃុំ ទីងចាក់ ស្រុកបរកែវ ។ទីតាំងទី ២ ស្ថិតនៅភូមិលូត ឃុំ ទីងចាក់ ស្រុកបរកែវ ។ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ទី១.ឈ្មោះ ជន សុខចាន់ ភេទ ប្រុស អាយុ ៥៣ មុខរបរ កសិករ រស់នៅភូមិ ទូយ ឃុំ ទីងចាក់ ស្រុក បរកែវ, ទី២.ឈ្មោះ ពៅ ស្រីមុំ (ហៅក្រៅចែមុំ) ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ លូត ឃុំ ទីងចាក់ ស្រុក បរកែវ។វត្ថុតាងដកហូតរួមមាន៖សៀវភៅកត់កន្ទុយលេខវៀតណាម ចំនួន ០២ ក្បាល,ក្រដាសរ៉ាម ០១ ដុំ ,កាបូបស្ពាយចំហៀង ២ ,ទូរសព្ទ ចំនួន ០៣ គ្រឿង  ,លុយខ្មែរមួយចំនួន
និងសម្ភារកត់ឆ្នោតមួយចំនួន។


ក្រោយពេលបង្ក្រាបរួច ជនសង្ស័យទាំង ២ នាក់ និងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមក​ការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី៕