កីឡា

ក្រុមតោកំណាចអង់គ្លេសលត់សត្រូវចាស់ជម្រើសជាតិអ៊ីតាលីលទ្ធផល3-1

ប្រែសម្រួល៖រតនា

ក្រុមកីឡាបាល់ទាត់តោកំណាចអង់គ្លេសបានបំបាក់សត្រូវចាស់ក្រុមអ៊ីតាលីក្នុងលទ្ធផល3-1ក្នុងការប្រកួតជម្រុះឆ្ពោះទៅEuro 2024 នៅថ្ងៃអង្គារ។

លទ្ធផលដ៏ត្រចះត្រចង់ដែលយកឈ្នះដោយស្រួលលើក្រុមអ៊ីតាលីនេះ វានឹងជួយឲ្យក្រុមអង់គ្លេសទទួលបានកៅអីរបស់ពួកគេសម្រាប់ទៅចូលរួមប្រកួតនៅ Euro 2024 ដែលនឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសអាឡឺម៉ង់នៅពេលខាងមុខ។

ក្រុមតោកំណាចពួកគេគឺមិនទាន់ចាញ់សោះរហូតមកដល់ពេលនេះក្នុងវគ្គជម្រុះហើយបានចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងរយៈពេល 24 ឆ្នាំ – នៅពេលដែលពួកគេត្រូវបានផ្តួល 2-1 ដោយសាធារណរដ្ឋឆេកក្នុងឆ្នាំ 2019 ។

តាមពិតទៅវាមិនមែនជាក្រុមងាយស្រួលសម្រាប់អង់គ្លេសទេ។ ពួក​គេ​ត្រូវ​បាន​ចាប់​ឆ្នោត​ប៉ះជាមួយ​នឹង​ក្រុម​ការពារ​តំណែង​ជើង​ឯក​អឺរ៉ុប​អ៊ីតាលី ព្រម​ទាំង​អ៊ុយក្រែន North Macedonia និង Malta។ ប៉ុន្តែ​នៅ​ទី​បញ្ចប់ ពួក​គេ​មើល​ទៅ​ងាយ​ស្រួល​ជាមួយ​នឹង​ការ​ឈ្នះ​៥ ស្មើ​១ និង​មិន​ចាញ់។

ប៉ុន្តែទោះ​បី​ជា​បែប​នេះ​ក្ដី លោក Southgate ដែលជាអ្នកដឹកនាំក្រុមអង់គ្លេសជឿជាក់​ថា​ក្រុម​របស់​លោក​នៅ​តែ​មាន​សមត្ថភាព​ច្រើន​ជាង​នេះ។

លោក​បាន​បន្ត​ថា​៖«​យើង​ត្រូវ​ប្រាកដ​ថា​យើង​ជា​គ្រាប់ពូជ​កំពូល​មួយ​នៅ​ខែ​ក្រោយ​។ “យើងត្រូវការឈ្នះពីរប្រកួតបន្ទាប់របស់យើងហើយយើងចង់គ្រប់គ្រងវា៕