កីឡា

Cristiano Ronaldo រកបានពីរគ្រាប់ខណៈដែលព័រទុយហ្គាល់បំបាក់បូស្នៀ5-0

ប្រែសម្រួល៖រតនា

កីឡាករវ័យ 38 ឆ្នាំ Cristiano Ronaldo បានធ្វើឱ្យព័រទុយហ្គាល់នាំមុខដោយការស៊ុតបាល់ប៉េណាល់ទី មុនពេលស៊ុតបញ្ចូលគ្រាប់ទី២របស់គាត់ទៅលើបូស្នៀហឺហ្សេហ្គោវីណាក្នុងវគ្គជម្រុះ Euro 2024។

ក្រុមព័រទុយហ្គាល់ដែលជាភ្ញៀវបានស៊ុតបញ្ចូលទីបានទាំង 5 គ្រាប់នៅមុនពេលពាក់កណ្តាលតង់ទី 2 ដោយ Bruno Fernandes, Joao Cancelo និង Joao Felix ក៏បានស៊ុតបញ្ចូលទីផងដែរនៅក្នុងការបង្ហាញដ៏លេចធ្លោ។

លទ្ធផលនេះមានន័យថា ព័រទុយហ្គាល់ បន្តឈរកំពូលតារាងពូល J ជាមួយនឹងកំណត់ត្រា 100%។

ពួកគេបានស៊ុតបញ្ចូលទីបាន 32 គ្រាប់ និងរបូតវិញត្រឹមតែ 2 ដងប៉ុណ្ណោះក្នុង 8 ប្រកួតរបស់ពួកគេមកទល់ពេលនេះ។ ដោយ Ronaldo រកបាន 9 គ្រាប់ក្នុងការបង្ហាញខ្លួន 7 លើកក្នុងយុទ្ធនាការនេះ៕