អន្តរជាតិ

លោកពូទីនទៅសួរសុខទុក្ខ’មិត្តសម្លាញ់’ស៊ីជីនពីងក្នុងការបង្ហាញភាពជាដៃគូគ្មានដែនកំណត់

ប្រែសម្រួល៖រតនា

ប៉េកាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ កាលពីថ្ងៃអង្គារ ដើម្បីបានជួបជាមួយនឹងសមភាគីចិន គឺលោក ស៊ី ជីនពីង។ ដំណើរទស្សនកិច្ចដែលត្រូវបានឃ្លាំមើលយ៉ាងទូលំទូលាយ ក្នុងគោលបំណងបង្ហាញពីការជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅ និងភាពជាដៃគូ “គ្មានដែនកំណត់” រវាងប្រទេសចិន និងប្រទេសជិតខាងដ៏ធំរបស់ខ្លួននៅក្នុងពិភពលោក។

យោងតាមខ្សែវីដេអូ Reuters បានឱ្យដឹងថា លោកពូទីន និងបក្ខពួករបស់គាត់បានជិះយន្តហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងនៅព្រឹកថ្ងៃអង្គារនេះ។ បើយោងតាមខ្សែវីដេអូរបស់ Reuters នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនោះគឺលើកដំបូងរបស់ប្រធានវិមានក្រឹមឡាំងនៅខាងក្រៅអតីតសហភាពសូវៀតក្នុងឆ្នាំនេះ៕

ប្រភព៖ Reuters