សន្ដិសុខសង្គម

ឃាត់ខ្លួនបានក្រុមដេញកាប់គ្នាល្បីកក្រើកវត្តភ្នំចាស់កាលពីរដូវភ្ជុំបិណ្ឌ

ដោយ:សុខុម
កំពង់ស្ពឺ:សមត្ថកិច្ចនគរបាលតាមឃាត់ខ្លួនបានក្រុមក្មេងដេញកាប់គ្នាល្បីចេញពីវត្តភ្នំចាស់ពីរដូវបុណ្យភ្ជុំ បាន១០នាក់កាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣។


សូមបញ្ជាក់ថា កាលពីថៃ្ងទី ១២ តុលា ២០២៣ នៅចំណុចវត្តសុច័ន្ទគីរី(ហៅវត្តភ្នំចាស់) ស្ថិតនៅ ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ មានករណីហិង្សាដោយចេតនាបង្កឡេីងដោយក្មេងទំនើង ១ក្រុម មិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពដេញវាយគ្នាយ៉ាងអណាធិបតេយ្យ កាប់បំផ្លាញម៉ូតូជនរងគ្រោះ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។


ក្រោយពីមានករណីខាងលើនេះកើតឡើង លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ ដាក់បទបញ្ជាឲ្យជំនាញព្រហ្មទណ្ឌខេត្ដ ដឹកនាំចុះសហការស្រាវជ្រាវ កំណត់បានមុខសញ្ញាពាក់ព័ន្ធឃាត់ខ្លួនបានជនសង្ស័យ។

កម្លាំងនគរបាលព្រហ្មទណ្ឌបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ស្រុកសំរោងទង ស្រុកភ្នំស្រួច ស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យបាន ចំនួន ១០ នាក់កាលពីថ្ងៃ ទី១៥ និង១៦ ខែតុលា ឆ្នាំ២០២៣ កំលាំងបានឃាត់ខ្លួនជនសង្ស័យបន្ថែម៣នាក់ក្នុងចំណោមបក្ខពួក ជាច្រើននាក់ មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះឡន ប្រាក់វីត ប្រុស ១៦ឆ្នាំ រស់នៅភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ជាអ្នកធ្វើសកម្មភាពយកមួកគប់និងវាយបំបែកក្បាំងម៉ូតូជនរងគ្រោះ។
២.ឈ្មោះ សេង ចាន់ ហៅតឿ ប្រុស ១៨ឆ្នាំ នៅភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ។
៣. ឈ្មោះពេជ្រ កក្កដា ប្រុស ១៦ឆ្នាំ នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង អ្នកធ្វើសកម្មភាពជិះម៉ូតូ បំបុកម៉ូតូជនរងគ្រោះ។


យោងតាមចម្លេីយជនសង្ស័យបានប្រាប់ថា បក្ខពួករបស់ខ្លួនមានច្រេីនប៉ុន្តែដោយសារតែឃេីញ ព័ត៌មានតាមបណ្ដាញសង្គម tik tok បានរត់គេចខ្លួនពួនសម្ងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ក្នុងនោះរួមមានចំនួន ០៦នាក់:
១. ឈ្មោះឌី សំណាង ប្រុស ១៦ឆ្នាំ ភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ជាអ្នកកាន់កាបិតផ្គាក់ កាប់ទៅលើម៉ូតូជនរងគ្រោះ។
២.ឈ្មោះ សុខ រិទ្ធិ ប្រុស ១៦ឆ្នាំ ភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ជាអ្នកយកមួកសុវត្ថិភាពវាយក្បាំង និងគាស់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ ។
៣.ឈ្មោះ ជា អ៊ីជិញ ហៅ ជិញ ប្រុស ១៨ឆ្នាំ ភូមិជើងភ្នំ ឃុំធម្មតាអរ ស្រុកសំរោង អ្នកបេីកម៉ូតូ ដឹកឈ្មោះ ឌី សំណាង កាន់កាំបិតផ្គាក់កាប់ម៉ូតូ ។
៤. ឈ្មោះវណ្ណា ប្រុស ១៦ឆ្នាំ ភូមិឡ ឃុំកាហែង ស្រុកសំរោងទង អ្នកយកមួកកូបគប់ត្រូវក្បាល ជនរងគ្រោះបណ្ដាលឱ្យរងរបួសក្បាល ។
៥. ឈ្មោះផុន ផាណាល់ ហៅ តឿ ប្រុស ១៦ឆ្នាំ ភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង ជាអ្នកយកខ្សែ ក្រវាត់វាយជនរងគ្រោះ រងរបួសខ្នង ។
៦. ឈ្មោះនី ប្រុស ១៥ឆ្នាំ ភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច អ្នកជិះម៉ូតូរោទ៍សំឡេងបំពង ក្នុងបរិវេណវត្ត និងបានដុតផាវគ្រាប់បែកគប់ទៅលើជនរងគ្រោះ ។
៧.ឈ្មោះ វីដ ប្រុស ១៨ឆ្នាំ ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯបក្ខពួកសេសសល់​ជំនាញបន្ដ​សហការស្រាវជ្រាវនិងស្នេីសុំដីកាតុលាការតាមយកមកផ្ដន្ទាទោសតាមច្បាប់ ៕