កម្សាន្ដ

មនុស្សជាង១០ម៉ឺននាក់ទៅលេងនៅក្រុងព្រះសីហនុពេលបុណ្យភ្ជុំបិណ្ឌ

ព្រះសីហនុ៖លោកតាំងសុខចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរចូលសម្រាកលេងកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ(ថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣)នាឱកាសបុណ្យ ភ្ជុំបិណ្ឌមានមានចំនួនសរុបៈ១៦១.៤១៥នាក់។

លោកប្រធានមន្ទីរទេសចរណ៍បានបន្ថែមទៀតថានៅក្នុងនោះភ្ញៀវជាតិចំនួន១៥៧.០៤៦នាក់ និងភ្ញៀវបរទេសចំនួន៤.៣៦៩នាក់។ ចំនួននោះបើប្រៀបធៀបនឹងឆ្នាំមុនគឺកើនឡើងដល់៩០,៨៩ភាគរយ៕