សេដ្ឋកិច្ច

ធនាគារកណ្តាលរបស់ចិនចេញគោលនយោបាយបង្កើនការគាំទ្រលំនឹងសាច់ប្រាក់

ប្រែសម្រួល៖សហការី

ធនាគារកណ្តាលរបស់ចិនចេញគោលនយោបាយបង្កើនការគាំទ្រលំហូរសាច់ប្រាក់ដើម្បីធានាឲ្យមានភាពងាយស្រួលដល់ប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ ខណៈដែលប្រទេសនេះបានអនុវត្តគោលនយោបាយលើដំណើរការប្រាក់កម្ចីក្នុងរយៈពេលមធ្យមកាលពីថ្ងៃចន្ទហើយបានរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរដូចការគ្រោងទុក។

ធនាគារប្រជាជនចិន (PBOC) កំពុងរឹតបន្តឹងការរក្សាសាច់ប្រាក់ឲ្យបានគ្រប់គ្រាន់ដែលជាកិច្ចខិតខំពង្រឹងខឿនសេដ្ឋកិច្ចដែលកំពុងតែប្រឈមនឹងផលវិបាកចាក់ស្រេះនិងធានានូវស្ថិរភាពនៃតម្លៃប្រាក់យន់ដែលគ្រោងនឹងរក្សាអត្រាកំណើនឲ្យបាន “ខ្ពស់ជាងនេះសម្រាប់រយៈពេលយូរ” ។

PBOC បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា រដ្ឋបានផ្តល់ប្រាក់កម្ចីរយៈពេលមធ្យម (MLF) មានតម្លៃជាង ៧៨៩ ពាន់លានយន់ស្មើនឹង ១០៧.៩៦ ពាន់លានដុល្លារ ដើម្បីរក្សាសាច់ប្រាក់ឲ្យស្ថិតក្នុងសភាពងាយស្រួលនិងធានាឲ្យមានចំនួនគ្រប់គ្រាន់នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ ។ ធនាគារបានរក្សាអត្រានៅលើគោលនយោបាយផ្តល់ប្រាក់កម្ចីក្នុងមួយឆ្នាំនៅ ២.៥០ ភាគរយដោយមិនផ្លាស់ប្តូរពីកិច្ចប្រតិបត្តិការកាលពីពេលមុននោះទេ។

ជាមួយនឹងប្រាក់កម្ចី MLF ដែលមានតម្លៃ ៥០០ ពាន់លានយន់កំពុងមានកំណើនគ្រប់គ្រាន់សម្រាប់ PBOC ក៏កំពុងបញ្ចូលសាច់ប្រាក់ដោយងាយស្រួលសាជាថ្មីទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ។ ក្រុមអ្នកឃ្លាំមើលទីផ្សារដែលត្រូវបានគេធ្វើការស្ទង់មតិដោយ Reuters កាលពីសប្តាហ៍មុនបានព្យាករណ៍ថាវាមិនមានការផ្លាស់ប្តូរចំពោះអត្រា MLF នេះទេ។

កិច្ចប្រតិបត្តិការកាលពីថ្ងៃចន្ទបានបង្ហាញថា “PBOC មានសង្ឃឹមថានឹងអាចផ្តល់សាច់ប្រាក់យ៉ាងងាយស្រួលដើម្បីបន្ធូរបន្ថយសម្ពាធតានតឹងលើទីផ្សារ” Stone Zhou នាយកទីផ្សារសកលនៅ UOB China បានបញ្ជាក់យ៉ាងដូច្នេះ។

នៅក្នុងខែនេះ រដ្ឋាភិបាលក្នុងតំបន់មួយចំនួនរបស់ប្រទេសចិន រួមទាំង Liaoning និង Chongqing កំពុងរួសរាន់ចេញមូលបត្របំណុលពិសេសដើម្បីសងបំណុលដែលនៅសល់ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចខិតខំកាត់បន្ថយហានិភ័យបំណុលដែលកំពុងកើនឡើងដែលវានៅតែជាកង្វល់សម្រាប់ក្រុមអ្នកវិនិយោគ។ អ្នកវិភាគសង្ឃឹមថាការចេញមូលបត្របំណុលបែបនេះនឹងឈានដល់យ៉ាងហោចណាស់ ១ ពាន់ពាន់លានយន់នៅក្នុងឆ្នាំនេះ។

អ្នកវិភាគបាននិយាយថា លើសពីនេះក៏ការប្រមូលពន្ធដោយរដ្ឋាភិបាលនៅក្នុងខែតុលា ក៏ទំនងជាអាចនិងបង្កឲ្យមានភាពតានតឹងផ្នែកលំនឹងសាច់ប្រាក់ផងដែរ។

PBOC បានកាត់បន្ថយអត្រា MLF ដែលជាការតម្រង់ទិសសម្រាប់អត្រាការប្រាក់កម្ចីគោលរបស់ប្រទេសចិន ពីរដងក្នុងឆ្នាំនេះ ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់នៅក្នុងសេដ្ឋកិច្ចដែលទទួលរងនូវការចុះខ្សោយដោយសារតែវិបត្តិអចលនទ្រព្យដ៏ស៊ីជម្រៅដោះស្រាយមិនចេញ។ ដំណោះស្រាយតាមរយៈការបន្ធូរបន្ថយរូបិយវត្ថុបន្ថែមទៀតអាចពង្រីកគម្លាតទិន្នផលរវាងចិននិងសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានសម្ពាធធ្លាក់ចុះសាជាថ្មីលើប្រាក់យន់ជាង ៥.៥ ភាគរយបើធៀបនឹងប្រាក់ដុល្លារមកទល់ពេលនេះ។

លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តចិនជាន់ខ្ពស់នៅធនាគារ ANZ បាននិយាយថា ការផ្លាស់ប្តូរកាលពីថ្ងៃចន្ទដោយ PBOC មិនអាចរាប់បញ្ចូលការកាត់ចំណុចមូលដ្ឋានចំនួន ៥ លើអត្រាការប្រាក់កម្ចីសម្រាប់រយៈពេល ១ ឆ្នាំកាលពីថ្ងៃសុក្រនោះទេ។

“យើងជឿថា PBOC នឹងរក្សាល្បឿនបន្ធូរបន្ថយរបស់ខ្លួនក្នុងរង្វាស់មួយសម្រាប់រយះពេលមួយខែ”។

(១ដុល្លារ ស្មើនិង ៧.៣០៨៥ យន់ចិន)៕

 

ប្រភព៖ Reuters