សេដ្ឋកិច្ច

តម្លៃនៃប្រាក់ដុល្លារបាននាំមុខគេនៅក្នុងការជួញដូរលើទីផ្សារ

ប្រែសម្រួល៖សហការ

តម្លៃនៃប្រាក់ដុល្លារបាននាំមុខគេកាលពីថ្ងៃចន្ទនៅក្នុងការដាក់ដេញថ្លៃដ៏ប្រកៀកប្រកិតមួយ នៅខណៈពេលដែលស្ថានការណ៏មានសភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅខ្លាំង។

ក្រុមអ្នកវិនិយោគក៏កំពុងរង់ចាំការប្រកាសរបស់ប្រធានធនាគារកណ្តាលលោក Jerome Powell នៅចុងសប្តាហ៍នេះសម្រាប់ជាល្បោយបន្ថែមលើការរំពឹងទុកនៃកំណើនអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

ចំណែកប្រាក់ដុល្លាររបស់អ៊ីស្រាអែលវិញឃើញថាមានការធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកគឺ ៣.៩៩០០ ក្នុងមួយដុល្លារក្នុងតម្លៃទីផ្សាអាស៊ីជាលើកដំបូង បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះលោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថានឹង “កម្ទេចក្រុមហាម៉ាស” ខណៈដែលគាត់បានឲ្យកងទ័ពត្រៀមខ្លួនដើម្បីវាយលុកទៅលើតំបន់ហ្គាហ្សាស្ទ្រីបជាសង្រ្គាមតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

អ្នកវិភាគបាននិយាយថា ការជួញដូរដោយប្រើប្រាស់មូលនិធិដោយប្រាក់យ៉េនអាចមានហានិភ័យខ្ពស់ដោយសាតែសង្រ្គាមអាចរាលដាលកាន់តែធំឡើងថែមទៀត ខណៈដែលអ្នកវិនិយោគលើសកលលោក បានកាត់បន្ថយប្រាក់យ៉េនសម្រាប់ការវិនិយោគជំនួសដោយរូបិយប័ណ្ណផ្សេងដែលអាចផ្តល់ទិន្នផលខ្ពស់ក្នុងការទិញវាមកវិញប្រកបដោយសុវត្ថិភាពក្នុងរយៈពេលច្រើនខែ។

ប្រាក់យ៉េនកល់នៅត្រឹម ១៤៩.៥៣ ក្នុងមួយដុល្លារ។

សម្រាប់រូបិយប័ណ្ណជប៉ុនកាន់តែខិតជិតដល់កម្រិតធ្លាក់ក្នុងអន្លង់អតិផរណាដែលមានសក្តានុពលដល់ទៅ ១៥០ ឬក៏អាចនឹងកើនឡើងថែមទៀតផងដែរ ប្រសិនបើ Fed ត្រូវបញ្ឈប់អត្រាកំរឹតខ្ពស់ទោះបីជាធនាគារកណ្តាលជប៉ុនរងសម្ពាធអតិផរណាក្នុងស្រុកដែលជាការឹតបន្តឹងគោលនយោបាយក៏ដោយ។

BOJ បានបន្តរក្សាគោលនយោបាយដែលងាយស្រួលបំផុតសម្រាប់ខ្លួន បើទោះបីជាទីផ្សារមានការកើនឡើងដែលគេគិតថាវាអាចប្រែប្រួលបន្តិចម្តងៗក៏ដោយ។

លោក James Malcolm ប្រធានយុទ្ធសាស្រ្ត FX នៅ UBS នៅទីក្រុងឡុងដ៍បាននិយាយថា “ជាការពិតណាស់សង្រ្គាមបង្កឲ្យមានអតិផរណានិងរំខានដល់កំណើនសេដ្ខកិច្ច និងមានហានិភ័យដែលគំរាមកំហែងដល់សម្បត្តិសាធារណៈ” ។

“ការហក់ឡើងខ្ពស់ដែលខ្ញុំរំពឹងទុកនោះគឺប្រាក់យ៉េន ដែល BOJ ហើយការជួញដូរដែលបានកើនឡើងនៅពេលនេះមានចំនួនជិតកន្លះពាន់ពាន់លានដុល្លារ”។

នៅកន្លែងផ្សេងទៀត ប្រាក់ដុល្លារដែលរំពឹងថាមានសុវត្ថិភាពបានហក់ឡើងខ្ពស់ជាងមួយសប្តាហ៍ធៀបនឹងកញ្ចប់រូបិយប័ណ្ណ ខណៈដែលហានិភ័យនៅតែមានភាពផុយស្រួយ ដោយសារប្រាក់អឺរ៉ូបានធ្លាក់តម្ហៃក្នុងកម្រិតទាបជាងមួយសប្តាហ៍កាលពីថ្ងៃសុក្រ។

ការដោះដូររូបិយប័ណ្ណតែមួយចុងក្រោយគឺខ្ពស់ជាង ០.១១ ភាគរយក្នុង ១.០៥២២ ដុល្លារ។

Sterling បានកើនឡើង ០.០៦ ភាគរយដល់ $ ១.២១៥១៥ ទោះបីជាវាធ្លាក់ចុះស្រដៀងគ្នាអស់ជាងមួយសប្តាហ៍កាលពីថ្ងៃសុក្រនៃ  ១.២១២៣ ។

លោក David Chao អ្នកយុទ្ធសាស្រ្តទីផ្សារសកលរបស់ Invesco សម្រាប់អាស៊ីប៉ាស៊ីហ្វិកអតីតជប៉ុនបាននិយាយថា “ខ្ញុំចាត់ទុកអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែលថាជាជម្លោះក្នុងតំបន់ ដែលជាធម្មតាមិនមានផលប៉ះពាល់លើទីផ្សារហិរញ្ញវត្ថុទេ”។

“ខ្ញុំមិនគិតវាជាការផ្លាស់ប្តូរគន្លងកំណើនសេដ្ឋកិច្ចធំៗ ហើយក៏មិនធ្វើឲ្យ Fed កាន់តែមានភាពរអាក់រអួលដែរ។ ប្រសិនបើមានអ្វីផ្សេងនោះ ខ្ញុំគិតថា Fed មិនសូវមានទំនោរក្នុងការរឹតបន្តឹងដោយសារតែការយល់ឃើញលើកំណើនហានិភ័យនោះទេ”។

ប្រាក់ដុល្លារអូស្រ្តាលី ដែលជារឿយៗត្រូវបានប្រើប្រាស់ជាថ្នូរសម្រាប់គ្រប់គ្រងហានិភ័យបានកើនឡើង ០.១៩ ភាគរយដល់ ០.៦៣០៩ ដុល្លារ បន្ទាប់ពីបានធ្លាក់ចុះ ១.៤ ភាគរយកាលពីសប្តាហ៍មុន។

នៅលើផ្នែកគោលនយោបាយ ពាណិជ្ជករបានពិចារណាលើសុន្ទរកថារបស់ប្រធាន Fed Powell នៅចំពោះមុខក្លឹបអ្នកសេដ្ឋកិច្ចនៃទីក្រុងញូវយ៉កនៅចុងសប្តាហ៍នេះសម្រាប់ជាតម្រុយបន្ថែមថាតើអត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចកើនឡើងបន្ថែមទៀតបន្ទាប់ពីទិន្នន័យកាលពីសប្តាហ៍មុនបានបង្ហាញថាតម្លៃអ្នកប្រើប្រាស់បានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែកញ្ញា។

ទីផ្សារភាគច្រើនរំពឹងថា Fed នឹងរក្សាអត្រាការប្រាក់នៅពេលដែលប្រកាសការអំពីការសម្រេចចិត្តចេញគោលនយោបាយរូបិយវត្ថុរបស់ខ្លួននៅក្នុងខែវិច្ឆិកា នេះបើយោងតាមឧបករណ៍ CME FedWatch ទោះបីជាពួកគេមើលឃើញឱកាសប្រហែល ៣២ ភាគរយដែលធនាគារកណ្តាលអាចផ្តល់ការដំឡើងអត្រាការប្រាក់នៅក្នុងខែធ្នូក៏ដោយ។

នៅក្នុងរូបិយប័ណ្ណផ្សេងទៀត ប្រាក់ដុល្លារនូវែលសេឡង់បានកើនឡើង ០.៣៣ ភាគរយដល់ ០.៥៩ ដុល្លារ។

បន្ទាប់ពីការបោះឆ្នោតទូទៅកាលពីថ្ងៃសៅរ៍គណបក្សជាតិស្តាំកណ្តាលរបស់ប្រទេសនូវែលសេឡង់ដឹកនាំដោយលោក Christopher Luxon នឹងបង្កើតរដ្ឋាភិបាលថ្មីជាមួយនឹងគណបក្សចម្រុះដែលខ្លួនពេញចិត្ត ACT ខណៈដែលនាយករដ្ឋមន្រ្តី Chris Hipkins បានទទួលស្គាល់ថាគណបក្សការងាររបស់គាត់មិនអាចបង្កើតរដ្ឋាភិបាលបាន។

លោក Kyle Rodda អ្នកវិភាគទីផ្សារហិរញ្ញវត្ថុជាន់ខ្ពស់នៅ Capital.com បាននិយាយថា “ប្រាក់ដុល្លារ kiwi បានកើនឡើងនៅព្រឹកនេះ បន្ទាប់ពីការប្រកាសជ័យជម្នះដែលជាការសម្រេចចិត្តរបស់គណបក្សប្រឆាំងជាតិនូវែលសេឡង់” ៕

ប្រភព៖ Reuters