សន្ដិសុខសង្គម

រថយន្តដឹកខ្សាច់បុកជាមួយរថយន្តដឹកមនុស្សនៅណោតពេជ្រនិលស្លាប់ម្នាក់,របួស១៤នាក់

ដោយ៖សុខុម

កំពង់ស្ពឺ៖មនុស្សម្នាក់បានស្លាប់និង១៤នាក់រងរបួសធ្ងន់ស្រាលករណីរថយន្តបុកគ្នានៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នេះលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

សមត្ថកិច្ចបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ០២គ្រឿង បើកបរបញ្រ្ចាសទិសគ្នាមួយគ្រឿងរថយន្ដទេសចរណ៍សាំយ៉ុង ១៥កៅអី និងរថយន្ដសណ្ដោងរ៉ឺម៉ក ដឹកថ្មខ្សាច់។

សមត្ថកិច្ចនគរបាល បានបន្តទៀតថារថយន្ដសណ្តោងរ៉ឺម៉ក ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ រីឯរថយន្តសាំយ៉ុង  ក្នុងទិសដៅពីខេត្ដព្រះសីហនុ មករាជធានី ភ្នំពេញ៕