អន្តរជាតិ

ឥណ្ឌូណេស៊ីរំពឹងថានឹងបញ្ចប់កម្ចីផ្លូវដែក560លានដុល្លារពីប្រទេសចិនសប្តាហ៍ក្រោយ

ប្រែសម្រួល៖សហការី

ហ្សាការតា៖ ឥណ្ឌូណេស៊ីរំពឹងថានឹងចុះហត្ថលេខាលើប្រាក់កម្ចីចំនួន ៥៦០ លានដុល្លារអាម៉េរិកដែលបានពន្យារពេលជាមួយប្រទេសចិនក្នុងអំឡុងវេទិកាខ្សែក្រវាត់ និងផ្លូវ (BRF) នៅទីក្រុងប៉េកាំងសប្តាហ៍ក្រោយនេះ ដោយមន្ត្រីឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃចន្ទ (ទី 9 ខែតុលា) ជាមួយនឹងចំនួនទឹកប្រាក់ដែលគ្រោងនឹងគ្របដណ្តប់លើការកើនឡើងនៃការចំណាយសម្រាប់ គម្រោងផ្លូវរថភ្លើងល្បឿនលឿនដំបូងគេ។

លោកប្រធានាធិបតី Joko Widodo កាលពីដើមខែនេះបានចាប់ផ្តើមដំណើរការផ្លូវដែកចំនួន 7.3 ពាន់លានដុល្លារអាម៉េរិក ដែលតភ្ជាប់ពីរដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុង Bandung ទោះបីជាការផ្តល់មូលនិធិមិនត្រូវបានធានាពេញលេញដោយសារតែការចរចារយៈពេលវែងលើលក្ខខណ្ឌនៃប្រាក់កម្ចីក៏ដោយ៕