សន្ដិសុខសង្គម

បង្រ្កាបរថយន្ត២គ្រឿងនាំចូលពីប្រទេសវៀតណាម

ដោយ:សុខុម
មណ្ឌលគិរី៖ មន្ត្រីគយចល័តតំបន់៦ សហការជាមួយកម្លាំងកងអាវុធហត្ថខេត្តមណ្ឌលគិរី ចាប់រថយន្ត HYUNDAI ២គ្រឿងនាំចូលពីប្រទេសវៀតណាមកាលពីថ្ងៃ៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន ប៊ិនហ្វឿក នៅភូមិ ពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី ។


មន្ត្រីចុះបង្ក្រាបបានឱ្យដឹងថា រថយន្តធុនធំទាំងពីរគ្រឿង ជាប្រភេទរថយន្តបែនដឹកដី ម៉ាក HYUNDAI ។

ក្រោយពីឃាត់បង្ក្រាបរួច កម្លាំងសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅ​ស្នាក់ការសន្តិសុខ ៧៦១ នៅក្នុងស្រុកកែវសីមា ដើម្បីមន្ត្រីជំនាញផ្ទៀងផ្ទាត់ឯកសា​រ​ផ្លូវច្បាប់ ពីព្រោះរថយន្តខាងលើនេះ មន្ត្រីជំនាញកំពុងដាក់ការសង្ស័យថា ពុំមានបង្កាន់ដៃ​បង់ព័ន្ធនាំចូល៕