សន្ដិសុខសង្គម

អាសូរណាស់!ក្មេងស្រីសិស្សសាលាចំនួនបីនាក់ទឹកហូរកួចចួលក្នុងលូលង់ស្លាប់

ដោយ៖សុខុម

បន្ទាយមានជ័យ៖ក្មេងស្រី៣នាក់ចុះលេងទឹកប្រឡាយក្បែរមាត់លូត្រូវទឹកគួចហូរចូលលូពីរនាក់ជួយទាញតែកម្លាំងទឹកហូរខ្លាំងបណ្ដាលឲ្យលង់ស្លាប់ទាំង៣នាក់ថ្ងៃទី៦លុះមកដល់វេលាម៉ោង ៥ល្ងាចថ្ងៃទី ៧ខែតុលាឆ្នាំ ២០២៣ ទើបរកឃើញសាកសព។

សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ករណីលង់ទឹកនោះបានកើតឡើងនៅចំណុចភូមិម៉ក់ហ៊ីន ឃុំកូប    ស្រុកអូរជ្រៅ  ខេត្តបន្ទាយមានជ័យ។

លោកប៉ែន ខន មេភូមិម៉ក់ហ៊ឺន បាននិយាយប្រាប់ថា ក្មេងរងគ្រោះទាំងនោះទី១ឈ្មោះ ស៊ុំ សៅរ៉ាត់  អាយុ១៣ឆ្នាំរៀនថ្នាក់ទី៦,ទី២ឈ្មោះ  ស៊ុំ សៅរី ត្រូវជា ប្អូន  អាយុ១២ឆ្នាំ និងទី ៣ ឈ្មោះ ឃឿន សោភា អាយុ១៣ឆ្នាំរៀនថ្នាក់ទី៦បាននាំគ្នាទៅលេងទឹកហូរតាមប្រឡាយ ជំនន់ទឹកភ្លៀងដែលធ្លាក់មកពីខាងទឹកដីថៃទឹកហូរកាន់តែខ្លាំង បណ្តាលអោយលង់ទឹកស្លាប់បែបនេះ៕