អន្តរជាតិ

សត្វស្លាបជិត 1,000 ក្បាលបានងាប់បន្ទាប់ពីធ្លាក់ចូលទៅក្នុងអគារ Chicago

ប្រែសម្រួល៖រតនា

លោក David Willard កំពុងពិនិត្យមើលទីតាំងនៃមជ្ឈមណ្ឌលតាំងពិពណ៌មាត់បឹងរបស់ទីក្រុង Chicago បន្ទាប់ពីមានសត្វស្លាបងាប់អស់រយៈពេល 40 ឆ្នាំមកហើយ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី 5 ខែតុលា) គាត់បានរកឃើញអ្វីដែលគួរឱ្យរន្ធត់នោះគឹសត្វបក្សីរាប់រយក្បាលដែលងាប់ គរពីលើគ្នាមើលទៅដូចកំរាលព្រំ។

សត្វបក្សីជិត 1,000 ក្បាលដែលបានងាប់នោះគឺនៅពេលយប់ បន្ទាប់ពីពួកវាបានធ្លាក់ចូលទៅក្នុងបង្អួចរបស់ McCormick Place Lakeside Center ដែលលទ្ធផលនេះយោងតាមអ្នកជំនាញខាងសត្វបក្សីថាវាបណ្តាលមកពីចំណុចប្រសព្វនៃស្ថានភាពផ្សេងៗមានដូចជា ភ្លៀង និងពន្លឺភ្លើងរបស់សាលតាំងពិពណ៌នោះទាប និងជញ្ជាំងតាមបង្អួច៕