អន្តរជាតិ

រូបភាពស្តីពី អ៊ីស្រាអែលវាយលុកតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស

ប្រែសម្រួល៖ រតនា

អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​ដង ​លើ​តំបន់​ហ្គាហ្សា​ស្ទ្រីប​ដែល​ឡោម​ព័ទ្ធ ​បន្ទាប់​ពី​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ហាម៉ាស​បាន​បើក​ប្រតិបត្តិការ​យោធា​ជើងគោក​និង​ផ្លូវ​អាកាស​មិន​ធ្លាប់​មាន​ពី​មុន​មក​ប្រឆាំង​នឹង​អ៊ីស្រាអែល។

មន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 198 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងជាង 1,600 នាក់បានរងរបួសនៅថ្ងៃសៅរ៍ទី១០ តុលា ២០២៣។

ចំណែកខាង​អ៊ីស្រាអែលវិញអាជ្ញាធរ​បាននិយាយ​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​យ៉ាង​ហោច​ណាស់ ១០០​នាក់ និង​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស។

ក្រុមអ្នកវិភាគនិយាយថា ធម្មជាតិនៃការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលគឺមិនមានពីមុនមកទេក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអាចផ្លាស់ប្តូរទិដ្ឋភាពនៃជម្លោះដែលជាប់គាំង៕