សន្ដិសុខសង្គម

បងប្អូនសាច់ថ្លៃទាស់សម្តីគ្នាតិចតួចទាញពូថៅកាប់បណ្ដាលឱ្យស្លាប់ម្នាក់

ដោយ៖សុខុម

តាកែវ ៖ សមត្ថកិច្ចនគរបាលខេត្តតាកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើពូថៅដៃកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់កាលពីព្រលប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិមានជោគ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ម៉ៅ ហុងឡាយ អាយុ៣៥ឆ្នាំ មុខរបកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិស្វាយទងឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។រីឯជនរងគ្រោះឈ្មោះ នៅ វ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំភូមិឃុំកើតហេតុខាងលើមានស្រុកកំនើតនៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោងខេត្តតាកែវ ។អ្នកទាំងពីរត្រូវជាបងប្អូនថ្លៃនិងគ្នា។

សមត្ថកិច្ចបានឲ្យដឹងទៀតថាមូលហេតុផ្តើមចេញពីទំនាស់ពាក្យសម្តីនិងគ្នារឿងយកខ្សែភ្លើង ។ជនសង្ស័យក្រោយពីយកពូថៅកាប់ជនរងគ្រោះអោយស្លាប់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឃាត់ខ្លួនបានភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋាននគបាលស្រុកបាទីដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕