សន្ដិសុខសង្គម

ចាប់បានជនសង្ស័យជាឃាតកសម្លាប់ប្រពន្ធនិងកូនរត់ទៅដល់ខេត្តបន្ទាយមានជ័យ

ដោយ៖សុខុម

កណ្ដាល៖សមត្ថកិច្ចតាមស្រាវជ្រាវនិងឈានទៅចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យជាឃាតកសម្លាប់ប្រពន្ធនិងកូនតូចដែលមិនទាន់ដឹងអីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថាជនសង្ស័យជាប្តីក្រោយពីធ្វើសកម្មភាពសម្លាប់ប្រពន្ធនិងកូនស្រីតូចរួចជនដៃដល់រូបនោះបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ រួចបាននាំខ្លួនមកខេត្តកណ្ដាលដើម្បីបំភ្លឺពីមូលហេតុដែលឈានដល់សម្លាប់ផ្ដាច់ជីវិតម្តាយនិងកូនរបស់ខ្លួនយ៉ាងព្រៃផ្សៃបែបនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឃាតកដែលលើកដៃសម្លាប់ប្រពន្ធឱបនឹងទ្រូងនិងកូនបង្កើតដែលមិនទាន់ដឹងក្តីខាងលើនេះមានឈ្មោះ ម៉ែន សំអាង ជាប់ពាក់ព័ន្ធសម្លាប់ប្រពន្ធនិងកូនកាលពីថ្ងៃទី ៦ខែតុលាឆ្នាំ២០២៣ក្នុងផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល៕