អន្តរជាតិ

អ៊ុយក្រែនថាការវាយប្រហារដ៏សាហាវដោយមីស៊ីលរបស់រុស្ស៊ីសម្លាប់មនុស្សចំនួន៥១ នាក់

ប្រែសម្រួល៖សហការី

ក្រុមមន្ត្រីអ៊ុយក្រែនបានរាយការណ៏ថាមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅក្នុងភូមិមួយនៅជិតទីក្រុង Kupiansk ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៥១ នាក់ដែលក្នុងនោះមានកុមារផងដែរ។គេបានហៅថាជាការវាយប្រហារដ៏សាហាវបំផុតមួយប្រឆាំងនឹងជនស៊ីវិលចាប់តាំងពីមានការលុកលុយរបស់រុស្សីនៅលើទឹកដីអ៊ុយក្រែនបានចាប់ផ្តើម។

លោក Ihor Klymenko រដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន បានប្រាប់ឲ្យដឹងថាទីក្រុងម៉ូស្គូ បានកំណត់គោលដៅវាយប្រហារលើហាងកាហ្វេ និងហាងមួយនៅ Hroza ក្នុងតំបន់ Kharkiv ។

នៅ​ក្រោយ​ការ​វាយ​ប្រហារដ៏រន្ធុតនេះគេសង្កេតឃើញ​បុគ្គលិកជួយ​សង្គ្រោះ​បន្ទាន់​កំពុងដើរជីកកកាយរកជនរងគ្រោះនិងសាកសពក្នុង​គំនរ​បាក់បែកយ៉ាងសកម្ម​​  ក្រុម​គ្រូពេទ្យក៏​កំពុង​ព្យាបាល​អ្នក​របួសចំនួន​៦​នាក់​ផងដែរ។

លោក Oleh Synehubov ដែលជាយោធាប្រចាំតំបន់ដែលរងគ្រោះនេះបានថ្លែងថា នៅក្នុងចំណោមអ្នកស្លាប់ក៏មានទាំងក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ដែលត្រូវបានគេយកចេញពីអគារបាក់បែកដែលត្រូវបានបំផ្លាញ។ លោក រដ្ឋមន្ត្រី​មហាផ្ទៃ​របស់អ៊ុយក្រែន​បាន​និយាយ​ថា មានសាកសព​ជនរងគ្រោះ​ចំនួន ២៩ នាក់​ដែលត្រូវ​បានគេ​កំណត់​អត្តសញ្ញាណរួចហើយ។ចំណែកសាកសព​ផ្សេងទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ដទៃទៀតក្នុង​ទីក្រុង​ខាគីវ។

លោក រដ្ឋមន្ត្រី​មហាផ្ទៃ​របស់អ៊ុយក្រែន​បាន​និយាយ​ថា ​នៅចំ​ពេលមាន​កាំជ្រួចផ្លោងកំពុង​ធ្វើការវាយប្រហារមកលើតំបន់នេះនោះគឺមាន​អ្នក​ស្រុកមួយចំនួកំពុងតែ​នៅ​ខាង​ក្នុង​ហាងដែលរងការវាយប្រហារនេះគាត់បាន​បញ្ជាក់​ថា ហេតុនេះហើយវាបានបង្ក​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញជា​ទ្រង់ទ្រាយ​ធំដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​មានការ​វាយ​ប្រហារ​លើ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង Kramatorsk នៅ​ដើម​ឆ្នាំ ២០២២កន្លងមកដែលបាន​សម្លាប់​មនុស្ស​អស់ជាង ៦០​នាក់។

ពិធីបុណ្យដែលបានប្រារប្រារព្ធឡើងសម្រាប់ទាហានអ៊ុយក្រែនដែលបានបាត់បង់ជីវិតនោះគឺកំពុងតែប្រព្រឹត្តទៅនៅហាងកាហ្វេក្នុងភូមិនេះ គឺនៅចំពេលដែលកាំជ្រួចបានវាយប្រហារមកលើតំប់នេះហើយបានសម្លាប់សមាជិកគ្រួសារទាហានជាច្រើននាក់។ លោក Dmytro Chubenko អ្នកនាំពាក្យរបស់ការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់ Kharkiv បានប្រាប់សារព័ត៌មាន RBC របស់អ៊ុយក្រែនយ៉ាងដូច្នេះ។

លោក Chubenko បាននិយាយថា ទាហានអ៊ុយក្រែនដែលបានបាត់បង់ជីវិតកន្លងមកគឺត្រូវបានគេបញ្ចុះសពនៅក្នុងទីក្រុង Dnipro ប៉ុន្តែសាច់ញាតិរបស់ទាហានអ៊ុយក្រែនដែលបានបាត់បង់ជីវិតចង់ឲ្យយកសាកសពរបស់ពួគេទៅបញ្ចុះនៅក្នុងភូមិដែលជាស្រុកកំណើតរបស់ពួកគេវិញប្រសើជាង។

លោក​បាន​មាន​ប្រសាសន៍​ថា “​ពិធីនេះ​មាន​ការ​ចូល​រួម​ដោយ​កូន​ប្រុស​របស់​អ្នក​ស្លាប់ ដែល​ជា​ទាហាន​ផង​ដែរ”។ លោក​បាន​បន្ថែម​ថា​៖ “កូន​ប្រុស​រួម​ទាំង​ប្រពន្ធ និង​ម្ដាយ​របស់​ពួកគេក៏កំពុងស្ថិត​នៅ​ក្នុង​ហាង​កាហ្វេ​នោះហើយពួកគេទាំងអស់នោះត្រូវ​បាន​គ្រាប់​រ៉ុក្កែត​សម្លាប់ទាំងអស់​”។

យោងតាមរាបាយការណ៏ចុងក្រោយបានឲ្យដឹងថាការវាយប្រហារនេះបានបំផ្លាញប្រហែលមួយភាគប្រាំនៃហេថារចនាសម្ព័ន្ធនៅក្នុងភូមិដែលជាផ្ទះរបស់ប្រជាជនអស់ចំនួន ៣៣០ ផ្ទះ ។

មានសេចក្តីរាយការណ៏មកថាការវាយប្រហារស្រដៀងគ្នានេះក៏បានកើតមានឡើងនៅក្នុងទីប្រជុំជន Pervomaiske ក្បែរតំបន់នោះផងដែរ គឺនៅចំពេលដែលគ្រួសារសពកំពុងឧទ្ទិសដល់វិញ្ញាណក្ខន្ធកងទ័ពដែលបានបាត់បង់ជិវិតហើយក្នុងខណៈនោះដែរក៏ “មានវត្តមានទាហានដែលជា​មិត្ត​របស់​សព​នៅទៅនោះផងដែ​រ“ ។ សព្វ​ថ្ងៃ​នេះ មាន​តែ​ជន​ស៊ីវិលទេដែល​បន្តរស់នៅក្នុងតំបន់ដែលរងនូវការ​វាយ​ប្រហារមួយនេះ“៕