សន្ដិសុខសង្គម

ទំនាស់ពាក្យសម្តីទាញកាំបិតផ្គាក់កាប់ស្រ្តីម្នាក់ស្លាប់

ដោយ:សុខុម
កំពង់ស្ពឺ:បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រី ម្នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


លោក សម សាក់ ស្នងការរងផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ស្ពឺបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស  សុខេន ហៅស្រីឡឹង អាយុ ៣២ឆ្នាំ​រស់នៅក្នុងភូមិកើតហេតុ។


សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ វេលាប្រហែលម៉ោង៧នាទីព្រឹក ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយ ឈ្មោះ ហ៊ូ ហយ អាយុ ៦០ឆ្នាំ​ហើយជនរងគ្រោះ​ក៏បានយកកាំបិតផ្គាក់កាប់របងស័ង្កសីរបស់ជនបង្កខូចខាតបន្តិចបន្តួច។ពេលនោះ​ជនដៃដល់បានដើរចេញទៅក្រៅផ្ទះហើយក៏ដើរត្រឡប់មកវិញបានកាន់កាំបិតផ្គាក់ដើរមក រួចក៏បានកាប់ទៅលើជនរងគ្រោះតែម្ដងទៅ។


ពេលនោះឈ្មោះ​មឿនវិសាល​អ្នកជិតខាងបានស្រែកហៅឲ្យគេជួយ​តែមិនមានអ្នកណា​ហ៊ានចូលជួយនោះទេ។


ជនដៃដល់ក្រោយកាប់ស្ត្រីស្លាប់បាន​គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន៕