សន្ដិសុខសង្គម

ឃាតកម្មប្តីសម្លាប់ប្រពន្ធនិងកូនស្រីម្នាក់រួចគេចខ្លួនបាត់

ដោយ:សុខុម
កណ្តាល : មុននេះបន្តិចមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកំពុងចុះ ស្រាវជ្រាវរកមូលហេតុបន្ទាប់ពីស្ត្រីម្នាក់និងកូនប្រុសម្នាក់ត្រូវបានគេសម្លាប់ក្នុងផ្ទះមួយ កន្លែងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។


អំពើឃាតកម្មនេះគេសង្ស័យថាជនដៃដល់គឺជាប្ដីកំពុងគេចខ្លួន។


ប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។ ទើបនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក៏មានការភ្ញាក់ផ្អើលឃើញសាកសពប្រពន្ធនិងកូន ប្រុសម្នាក់ត្រូវបានគេ សម្លាប់