សន្ដិសុខសង្គម

រថយន្តធុនធំក្រឡាប់សង្កត់អ្នកជិះម៉ូតូស្លាប់២នាក់និងមនុស្ស៣នាក់ទៀតរងរបួស

ដោយ៖សុខុម

បន្ទាយមានជ័យ៖ មនុស្សពីរនាក់បាត់បង់ជីវិតនៅពីក្រោមរថយន្តធំក្នុងគ្រោះថ្នាក់ដ៏រន្ធត់បង្កឡើងដោយរថយន្តដឹកទំនិញបុករថយន្តតូចរួចសង្កត់អ្នកជិះម៉ូតូលើផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិអូរជ្រៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី៤ខែតុលាឆ្នាំ២០២៣។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម១គ្រឿង។ពេលមកដល់កន្លែងកើតហេតុក៏ស្រាប់តែមានរថយន្តម៉ាកតូយូយ៉ូតាកាមរីបាឡែនពាក់ស្លាកលេខភ្នំពេញ2AL.5063 បានបើកបរស្របទិសគ្នាពីកើតមកលិចហើយពេលនោះមានរថយន្តធុនធំ១គ្រឿង ដឹកស្កសរពេញបើកបរតាមផ្លូវជាតិលេខ៥ ទិសដៅពីលិចមកកើតបានរេចង្កូតមកឆ្វេងដៃបុករៈរថយន្ត និងម៉ូតូបណ្តាលក្រឡាប់សង្កត់ម៉ូតូអ្នកជិះម៉ូតូស្លាប់២នាក់។អ្នកបើកបររថយន្តបង្ក និងអ្នករួមដំណើររបួស៣នាក់។

តាមការពិនិត្យរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍គឺកើតឡើងបង្កមកពីរថយន្តធុនធំដឹកស្ករសបុករថយន្តបាឡែនក្រឡាប់សង្កត់អ្នកជិៈម៉ូតូស្លាប់២នាក់។

ជនរងគ្រោះជិះម៉ូតូស្លាប់២នាក់ត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ បានបញ្ជូនសាកសពប្រគល់ជូនសាច់ញាតិនៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ។ចំពោះរថយន្តបង្ក និងរថយន្តតូចរួមទាំងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅរង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕