សន្ដិសុខសង្គម

ប្លន់សម្លាប់អ្នកលក់ចាប់ហួយទាំងថ្ងៃយកទ្រព្យសម្បត្តិរួចគេចខ្លួនបាត់

ដោយ:សុខុម
ភ្នំពេញ: ស្ត្រីអ្នកលក់អីវ៉ាន់ចាប់ហួយម្នាក់ត្រូវជនសង្ស័យអារកប្លន់យកទ្រព្យសម្បត្តិ​លុយកាក់​ដេកស្លាប់នៅក្នុងផ្ទះ ក្រោយធ្វើសកម្មភាពរួចជនដៃដល់បានគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលនៅ វេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះគឺជាអ្នកលក់អីវ៉ាន់ចាប់ហួយ​ដែលទើបមក​រស់នៅថ្មីពុំទាន់មានអ្នកស្គាល់ច្រើននៅឡើយ។

មុនពេលកើតហេតុ ប្ដីស្ត្រីរងគ្រោះចេញទៅធ្វើការងារបាត់ រីឯកូនតូចៗក៏ទៅសាលារៀន។
បន្ទាប់ពីមានករណីប្លន់សម្លាប់ផ្អើលដល់អ្នកជិតខាង សមត្ថកិច្ចចេញប្រតិបត្តិការចុះស្រាវ​ជ្រាវដើម្បីតាមចាប់ខ្លួនជនល្មើសយកមកដាក់ទោសតាមច្បាប់។

ក្រោយកើតហេតុភ្លាម គេមិនទាន់ស្គាល់អត្តសញ្ញាណស្ត្រីដែលត្រូវចោរប្លន់នៅឡើយ។រីឯទ្រព្យសម្បត្តិដែលបាត់បង់សមត្ថកិច្ចកំពុងធ្វើការ៕