អន្តរជាតិ

ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចាប់អារម្មណ៍ពីចម្ងាយថ្មី

ប្រែសម្រួល៖រតនា

ស៊ីឈាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែតុលានេះថា ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មីមួយ ដោយជោគជ័យទៅកាន់ទីអវកាស ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន។

(រូបថត: Chen Yi/Xinhua)

រ៉ុក្កែត Long March-2D ដែលដឹកផ្កាយរណប Yaogan-39 បានបាញ់បង្ហោះនៅម៉ោង ៨និង២៤នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។

ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី 490 ដែលធ្វើឡើងដោយស៊េរីរ៉ុក្កែត Long March ៕