សន្ដិសុខសង្គម

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងរកមូលហេតុមិនទាន់ឃើញ

ដោយ:សុខុម
ភ្នំពេញ៖មកដល់ព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកជំនាញរកមូលហេតុអគ្គិភ័យ ឆេះផ្ទះមួយខ្នងនៅចំណុច ផ្ទះលេខ ២២៩ ផ្លូវ ៣១០ ក្រុម១៧ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីម៉ោងជាង១១យប់ថ្ងៃទី ៣ខែតុលាមិនទាន់ឃើញ នៅឡើយ។


សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលត្រូវភ្លើងឆេះផ្ទះឈ្មោះ ប៊ុត ចន្ធី ភេទ ស្រី អាយុ ៥២ ឆ្នាំ មុខរបរ មេផ្ទះ។ចំពោះផ្ទះដែលឆេះនេះគឺជាប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ ៨ម៉ែត្រគុណ១២ម៉ែត្រ។

ខូចខាតសម្ភារឆេះផ្ទះតុទូកៅអីក្រែពូកនិងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ១២ម៉ែត្រគុប ។ រថយន្តជំនួយសាលាខណ្ឌច្បារអំពៅចំនួន ០១ គ្រឿងប្រើប្រាសទឹកអស់ ០១ រថយន្ត ស្មើ ០៤ ម៉ែត្រគុប ។ រថយន្តជំនួយកោះនរាចំនួន ០២ គ្រឿង ប្រើប្រាសទឹកអស់ ០១ រថយន្ត ស្មើ ០៨ ម៉ែត្រគុប។ពន្លត់ចប់នៅវេលាម៉ោង ០១:០០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣៕