សន្ដិសុខសង្គម

ចាប់ទូកដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែងប្រគល់ឲ្យមន្ត្រីបរិស្ថានខេត្តក្រចេះចាត់ការបន្ត

ដោយ:សុខុម
ក្រចេះ÷សមត្ថកិច្ចមន្ត្រីកងរាជអាវុធហត្ថនៅថ្ងៃទី ៣ខែតុលាឆ្នាំ២០២៣បានប្រគល់​សំណុំរឿង​វត្ថុតាងឈើល្មើសច្បាប់ដែលបង្រ្កាបបានតាមផ្លូវទឹកទៅឱ្យមន្ត្រីបរិស្ថាន​ដើម្បីមានចំណាត់ការបន្ត។


មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១ខែតុលាឆ្នាំ២០២៣កម្លាំងស្នាក់ការ​សន្តិសុខ៧១០​​ចំនួន ០២នាក់ អាវុធ០១ដើម មធ្យោបាយទូកអេវមួយគ្រឿងសហការ​ជាមួយ​កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចំនួន០១នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ ង៉ែត ស៊ុន ជំនួយការអង្គភាពសន្តិសុខអាវុធហត្ថលើផ្ទៃប្រទេសប្រចាំទិសឥសាន បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ចំណុច U T M(606282 1458330)(606295 1458277)ចំនួន ០២គោលដៅ ក្នុងដងទន្លេមេគង្គចំនុចជួរប៉ាត់បែវ ស្ថិតក្នុងភូមិ​កំពង់ក្បឿង ឃុំបឹងចា ស្រុកសំបូរ។


ឈើដែលបង្ក្រាបបានទាំងអស់នេះមានប្រភពទឹកជញ្ជូនចេញពីព្រៃឡង់តាមភូមិអូរឡង់ ឃុំសៀមបូកស្រុកសៀមបូកខេត្តស្ទឹងត្រែង។


ក្រោយពីឈ្មួញលាក់មុខរត់ការចេញពីទឹកដីខេត្តស្ទឹងត្រែងតាមផ្លូវទឹកឆ្ពោះទៅកាន់ខេត្ត​ក្រចេះក៏ត្រូវសមត្ថកិច្ចបង្ក្រាបបាន។


លទ្ធផលរឹបអូសបានទី១ឈើអារលេខ​២​ក្តារ ប្រភេទ ដួងចែម ចំនួន ១២៧សន្លឹក ស្មើនឹង ៣,៨៩០ម៉ែត្រត្រីគុណ(ឈើសន្និធិ)។ទី២ឈើអារលេខ២គ្រឿង ប្រភេទ ឈើទាល ចំនួន ៥៧សន្លឹក ស្មើនឹង ៣,១២០ម៉ែត្រត្រីគុណ(ម្ចាស់គេចខ្លួនបាត់)។ទី៣ទូកឈើ ចំនួន ០១គ្រឿង ; ម៉ាស៊ីនម៉ាក ហ៊ីយ៉ាន់ដាយ ០១គ្រឿង។

ក្រោយពីបង្ក្រាបបាន​វត្ថុតាង​​​ខាងលើ ប្រគល់ជូនស្នាក់ការដែនជំរកសត្វព្រៃសំបូរ ចាត់ការបន្ត៕