សេដ្ឋកិច្ច

ហ្វតតេ ឡាយហ្វ៍ ទទួលបានពានអន្តរជាតិ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ប្រកបដោយនវានុវត្តន៍ និងរីកចម្រើនលឿនជាងគេ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ត្រូវបានផ្តល់កិត្តិនាមជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត រីកចម្រើនលឿនជាងគេ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតប្រកបដោយនវានុវត្តន៍ជាងគេ ពីស្ថាប័នវាយតម្លៃពានរង្វាន់កម្រិតខ្ពស់ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស (International Finance Awards)។

តាមការបង្ហាញរបស់លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ មានប្រសាសន៍ថា៖​ “ពួកយើងពិតជាមានកិត្តិយស និងមោទកភាពជាពន់ពេក ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតល្អបំផុតក្នុងស្រុក ដែលអាចយកឈ្នះពានរង្វាន់លំដាប់អន្តរជាតិដ៏ល្បីចំនួនពីរតំណាលគ្នា។ ពានរង្វាន់ទាំងពីរនេះ គឺជាសក្ខីភាពដ៏ត្រចះត្រចង់  បញ្ជាក់ពីការខិតខំប្រឹងប្រែង  គុណភាពនៃការងារ  និងការលះបង់ដ៏ធំធេងរបស់ក្រុមការងារហ្វតតេ ឡាយហ្វ៍។ ពួកយើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ ដែលតែងតែផ្តល់ការជឿទុកចិត្ត និងបន្តសហការជាមួយហ្វតតេ ឡាយហ្វ៍កន្លងមក។”

លោក ហុង ប៊ុនហួ នាយកប្រតិបត្តិហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ បានបញ្ជាក់បន្ថែមផងដែរថា៖​ “ថ្វីត្បិតតែក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ទើបឈានជើងចូលក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្នុងឆ្នាំ២០១៩ ក៏ពិតមែន ប៉ុន្តែពួកយើងជាក្រុមហ៊ុនដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣នេះ ទំហំទឹកប្រាក់ធានារ៉ាប់រងរបស់អតិថិជន (Gross Premium) បានកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។ ជាមួយនឹងកំណើនទឹកប្រាក់ធានារ៉ាប់រងនេះ ក្រុមហ៊ុន ហត្វតេ ឡាយហ្វ៍ ក៏បានផ្តល់សំណងជូនអតិថិជន ដែលគិតជាទឹកប្រាក់ចំនួន ១.២ លានដុល្លារសហរដ្ឋអាម៉េរិក (Claim Paid) សម្រាប់រយៈពេល ៦ខែ ដំបូងនៃឆ្នាំ ២០២៣។”

ក្រៅពីការលើកឡើងខាងលើ លោក ជៀប សុភ័ក្រ នាយកប្រតិបត្តិចែកចាយ នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានមាន​ប្រសាសន៍បន្ថែមទៀតថា៖ “ភាពជោគជ័យរបស់យើង គឺអាស្រ័យលើការយល់ដឹងយ៉ាងស៊ីជម្រៅថា តើនៅតាមបណ្តាស្ថាប័ននីមួយៗ ពួកគាត់នឹងគិតគូអ្វីជាអាទិភាព និងតម្រូវការខុសប្លែកពីគ្នាកម្រិតណា នៅពេលដែលយើងនិយាយទៅដល់ការទទួលបានការការពារពីសេវាធានារ៉ាប់រងអាយុជីវិត។   កត្តាជាក់ស្តែងនេះហើយ  ជាបច្ច័យឱ្យពួកយើងរិះរកគ្រប់ដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អតិថិជនជានិយោជក ដែលតែងតែគិតគូពីសុខុមាលភាពបុគ្គលិករបស់ពួកគាត់ តាមរយៈការប្រើប្រាស់ផលិតផលធានារ៉ាប់រងដ៏សម្បូរបែប ប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែនរបស់ពួកយើង”។

លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍

បន្ថែមពីលើនោះទៅទៀត លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ក៏បានបញ្ជាក់បន្ថែមថា៖ “ពួកយើងទាំងអស់គ្នាប្តេជ្ញារក្សានូវកំណើនដ៏រហ័សនេះ ហើយពួកយើងនឹងបន្តយកចិត្តទុកដាក់លើអតិថិជនឱ្យកាន់តែប្រសើរ ថែមមួយកម្រិតទៀត តាមរយៈការផ្តល់នូវសេវាកម្ម  និងផលិតផលជាច្រើនជម្រើសប្រកបដោយភាពច្នៃប្រឌិត។ ពួកយើងនឹងបន្តរក្សាកិត្តិនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតល្អបំផុតក្នុងស្រុក និងដើម្បីគាំទ្រគ្រួសារកម្ពុជាឱ្យរស់នៅប្រកបដោយភាពជឿជាក់។

 

  • អំពីក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍

ហ្វតតេ ឡាយហ្វ៍ ដែលជាបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ប្តេជ្ញាផ្តល់នូវការការពារអាយុជីវិត និងផលិតផលធានារ៉ាប់រងវិនិយោគដ៏សម្បូរបែប កើតចេញពីការអភិវឌ្ឍជាបន្តបន្ទាប់ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន  ហ្វតតេ នៅលើទីផ្សារក្នុងស្រុកអស់រយៈពេលជាង២០ឆ្នាំ ដែលស័ក្តិ សម និងឆ្លើយតបទៅតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាក្នុងយុគសម័យ ទំនើប។ ហ្វតតេ ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិត តម្លៃសមរម្យ និងមិនស្មុគស្មាញ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក និងស្ថាប័នសាជីវកម្ម រួមមាន៖ ផលិតផលអាយុជីវិតលើគម្រោងគាំពារ, ផលិតផលអាយុជីវិតសម្រាប់ការសិក្សា, ផលិតផលអាយុជីវិតមានកាលកំណត់ជាក្រុម, ផលិតផលអាយុជីវិតការពារជាក្រុម ទូលំទូលាយ និងផលិតផលបន្ថែម គ្រុបមេដប្រូ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.forteinsurance.com/life.