កីឡា

តារាបាល់ទាត់ពិភពលោកLionel Messi ជះលុយ ១០.៨ លានដុល្លារទិញភូមិគ្រឹះដ៏ស្កឹមស្កៃនៅ អាម៉េរិក

ប្រែសម្រួល៖សហការី

កំពូលកីឡាករបាល់ទាត់ លោក Lionel Messi កំពុងលើកកម្ពស់លើទម្រង់លេងកីឡាបាល់ទាត់ដែលមិនត្រឹមតែនៅទីក្រុង Miami ប៉ុណ្ណោះទេ គឺនៅសហរដ្ឋអាមេរិកផងដែ។ ចំណែកការទិញអចលនទ្រព្យរបស់គាត់ក្នុងតម្លៃដល់ទៅ ១០.៧៥ លានដុល្លារនោះក៏កំពុងទាក់ទាញចំណាប់អារម្មណ៍មហាជននៅជុំវិញពិភពលោកដែលឥឡូវនេះគេបានដឹងថាគាត់មានផ្ទះនៅ Fort Lauderdale ។

កីឡាករបាល់ទាត់ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លិប Inter Miami CF កាលពីដើមរដូវក្តៅនេះ ហើយគាត់ធ្លាប់ទទួលបានជ័យជំនះក្នុងការប្រកួត World Cup នៅប្រទេសកាតាកាលពីឆ្នាំមុន។ ភាពល្បីល្បាញរបស់កំពូលកីឡាកបាល់ទាត់ លោក Lionel Messi បានវាយលុកទីក្រុង Miami ដែលមានអ្នកគាំទ្រដ៏រឹងមាំដូចដែកថែបយ៉ាងច្រើន។ អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្មអចលន​ទ្រព្យ​បាន​និយាយ​ថា បើ​ទោះ​ជា​ទីផ្សារ​អចលន​ទ្រព្យ​មានការធ្លាក់ចុះ​ក៏​ដោយ ក៏​វា​មិន​ធ្វើឲ្យស៊ាំជាមួយ​នឹង​ការ​ឃោសនា​បំផ្លើសបែប​នេះ​នោះទេ។

លោក ឆាដ បាននិយាយថា “អ្នកទិញដែលស្ថិតនៅក្រោមក្រសែភ្នែករបស់អ្នកតាមដានលំដាប់អន្តរជាតិគឺបានទាក់ទាញការចាប់អារម្មណ៍ចាប់តាំងពីលេចឮថា Messi កំពុងតាមប្រមាញ់រកទិញផ្ទះនៅ Fort Lauderdale ដែលជាឆ្នេរសមុទ្រ Bay Colony ហើយបន្ទាប់មកក្រសែភ្នែកអ្នកតាមដានលំដាប់អន្តរជាតិទាំងអស់ក៏បានផ្តោតទៅតំបន់នោះ”។  “អ្នកជិតខាងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជា Messi នឹងធ្វើឲ្យសង្កាត់នេះមានហាងឆេងខ្ពស់ ដែលកន្លងមកគឺជាតំបន់ផ្តាច់មុខមួយនៅក្នុងទីក្រុងនេះរួចទៅហើយ”។

លោក Carroll បានបន្ថែមថា ឆ្នេរសមុទ្រ Bay Colony គឺជាកោះសហគមន៍មួយដែលទាក់ទាញអ្នកដែលចូលចិត្តជិះទូកទាំងឡាយដោយសារតែវាមានឆ្មាំការពារជាងមួយរយនាក់នៅយាមកាមរាងរាល់ ២៤ ម៉ោងក្នុងមួយថ្ងៃ។ លោក Zillow បានបញ្ជាក់ថាតម្លៃជាមធ្យមសម្រាប់ផ្ទះនៅក្នុងតំបន់នោះគឺចាប់ ពី $៤.៦ លានដុល្លារឡើងទៅ។

ការទាក់ទាញ លោកMessi ឲ្យទិញវិមានដ៏ធំស្កឹមស្កៃដែលមានទំហំដល់ទៅ ១០,៥០០ ម៉ែត្រការ៉េសម្រាប់ការរស់នៅជាមួយភរិយារបស់គាត់ក្នុងតំបន់នេះគឺតារាម៉ូដែល Antonela Roccuzzo គឺពិតជា “បង្កើននូវតម្រូវការកាន់តែច្រើនឡើងនៅក្នុងសហគមន៍នេះ និងបង្កើនតម្លៃគោលថ្មីមួយសម្រាប់ការលក់នាពេលអនាគត” ។ Samuel និង Donna Simpkin នៃក្រុម Simpkin របស់ Compass ជាអ្នកតំណាងឱ្យលោក Messi និង Roccuzzo ពួកគេជាភ្នាក់ងារអចលនទ្រព្យផ្តាច់មុខសម្រាប់ក្រុម Inter Miami CF ៕