កម្សាន្ដ

មើលសម្រស់បវរកញ្ញាឯករបស់សហរដ្ឋអាម៉េរិកប្រចាំឆ្នាំ ២០២៣

ប្រែសម្រួល៖សហការី

កញ្ញា Noelia Voigt មកពីរដ្ឋ Utah ត្រូវបានទួលជ័យលាភីគ្រងមកុដបវរកញ្ញាឯករបស់សហរដ្ឋអាម៉េរិកក្នុងពេលថ្មីៗនៅ ក្នុងការប្រឡងបវរកញ្ញាប្រចាំឆ្នាំ ២០២៣ ដែលប្រព្រឹត្តនៅ Grand Sierra Resort កាលពីយប់ថ្ងៃសុក្រ ក្នុងទីក្រុង Reno នៃរដ្ឋ Nevada ដោយមានការចាក់ផ្សាយបន្តផ្ទាល់លើបណ្តាញ CW ។ ក្នុងនោះក៏មាន កញ្ញា Savannah Gankiewicz មកពីរដ្ឋ Hawaii ត្រូវបានបញ្ចូលក្នុងការប្រកួតនៅក្នុងជុំទីមួយផងដែ។

កញ្ញា Voigt មានអាយុ ២៣ ឆ្នាំបានផ្តួលម្ចាស់ជើងឯកចំនួន ៥០ នាក់ផ្សេងទៀតនៅក្នុងការប្រឡងជម្រុះ។ ក្នុងខណៈពេលចាប់ផ្តើមប្រកួតដែលមានចាក់ផ្សាយតាមទូរទស្សន៍ ការប្រកួតត្រូវបានជម្រុះមកនៅត្រឹមតែចំនួន ២០ នាក់ចុងក្រោយ ហើយបន្ទាប់ពីការប្រកួតគ្រងឈុតហែលទឹក និងឈុតពេលល្ងាចរួចមកក៏ត្រូវបានជម្រុះបន្ថែមទៀតមកនៅត្រឹមតែ ៥ នាក់ប៉ុណ្ណោះ គឺ កញ្ញា Voigt, Gankiewicz, កញ្ញា Jasmine Daniels of Pennsylvania,កញ្ញា Lluvia Alzate of Texas និង កញ្ញា Alexis Loomans នៃរដ្ឋ Wisconsin ។

នៅក្នុងជុំ Q&A សំណួរនិងចម្លើយ ជាលើកចុងក្រោយនោះ នៅពេលដែលគេសួរនាងថាតើនាងនឹងរួមចំណែអ្វីខ្លះដល់អង្គការបវរកញ្ញាចក្រវាឡក្នុងនាមជា “ទូតសុឆន្ទះប្រចាំម៉ាកផលិតផល” និងក្នុងនាមជាបវរកញ្ញាឯករបស់សហរដ្ឋអាម៉េរិក កញ្ញា Voigt នាងបានលើកសរសើរពី “ជនជាតិវេណេហ្ស៊ុយអេឡាកាត់អាម៉េរិកដែលចេះពីរភាសា” ហើយនាងបានសន្យាថានាងនឹងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ចម្រុះនៅទូទាំងសហរដ្ឋអាម៉េរិក។

ចៅក្រមវិនិច្ឆ័យមានដូចជាលោកស្រី Vivica A. Fox ជាអតីត “ស្ត្រីមេផ្ទះ” Luann de Lesseps និងជាអ្នកសរសេរកម្មវិធីកែសម្ផស្ស Patrick Starrr ៕

ប្រភព៖ CNN