សន្ដិសុខសង្គម

រថយន្ត Vigo បុកពីក្រោយត្រាក់ទ័របណ្ដាលឲ្យបុរសម្នាក់ស្លាប់

ដោយ:សុខុម
ក្រចេះ÷អ្នករួមដំណើរតាមត្រាក់ទ័រម្នាក់បានស្លាប់ក្នុងហេតុការណ៍រថយន្ត ម៉ាក Vigo បុកត្រាក់ទ័រក្នុងដំណើរស្របគ្នាលើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៣។


អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងធ្វើដំណើរ ទិសដៅពីខេត្តរតនគិរីឆ្លងកាត់អូរពងមាន់ខេត្តស្ទឹងត្រែង។លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយត្រាក់ទ័រពីខាងក្រោយបណ្ដាលឲ្យអ្នករួមដំណើរត្រាក់ទ័រម្នាក់ឈ្មោះញឹមសុផន អាយុជាង២០ឆ្នាំ រស់នៅភូមិកើតហេតុបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ចំណែកអ្នកបើកបរត្រាក់ទ័រនិងមនុស្សនៅក្នុងរថយន្តមិនបានរងរបួសទេ។ត្រាក់ទ័រ និងរថយន្តរងការខូចខាតខ្លាំង៕