សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូលឿនបុកគោងាប់ មនុស្សក៏ស្លាប់នៅលើផ្លូវ៥០ម៉ែត្រ

ដោយ:សុខុម
ភ្នំពេញ:បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុកគោកំពុងដើរតាមផ្លូវ៥០ម៉ែត្រកាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។


នៅមុនពេលកើតហេតុ អ្នកសារព័ត៌មានម្នាក់កំពុងឈរឡាយផ្ទាល់អំពីគោមួយហ្វូងដែលដើរនៅតាមផ្លូវ ត្រង់ចំណុចកើតហេតុ។ខណៈពេលនោះក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនគេចមិនផុត ក៏ជ្រុលបុកគោបណ្ដាលឲ្យងាប់គោជំទង់មួយក្បាលនៅលើផ្លូវថ្នល់។រីឯអ្នកបើកម៉ូតូក៏បានស្លាប់ភ្លាមផងដែរ។

មុនពេលកើតហេតុបន្តិច​​​ ជនរងគ្រោះជិះម៉ូតូ ម៉ាក MX KING ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KG- 6201 ទិសដៅពីលិចទៅកើត។នៅក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងនិងស្រាវជ្រាវ​រកម្ចាស់គោមកដោះស្រាយតាមច្បាប់។រីឯសពមិនទាន់ស្គាល់អត្តសញ្ញាណត្រូវសមត្ថកិច្ចយកទៅតម្កល់ នៅក្នុងវត្តសំបួរមាស៕