សន្ដិសុខសង្គម

អគ្គិភ័យឆេះផ្ទះស្លាប់បុរសម្នាក់ក្នុងភ្នក់ភ្លើង

ដោយៈសុខុម
ភ្នំពេញ:បុរសអតីតមន្ត្រីយោធាម្នាក់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងយប់សែននំផ្លែឈើថ្ងៃសីលកាលពីម៉ោងជិត១២ យប់ថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិតិក្ខប្បបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងក្រោយហេតុការណ៍ថា​ ជនរងគ្រោះឈ្មោះ  ឡាច សាម៉ុន អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរអីវ៉ាន់ចាប់ហួយ និងជាអតីតះមន្រ្តីយោធាចូលនិវត្តន៍បានស្លាប់។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិង​សង្គ្រោះ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ ៦ម៉ែត្រ គុណ ១២ម៉ែត្រ បានឆេះអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ទៀតថា​កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រង​ទាំងស្រុងរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ដោយក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅក្នុងផ្ទះ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគិ្គសនី។សម្ភារដែលបាត់បង់នៅក្នុងផ្ទះខូចខាតស្ទើរតែទាំងស្រុង៕