សន្ដិសុខសង្គម

សមត្ថកិច្ចនៅមិនទាន់ចាប់បានអ្នកបើករថយន្តបុករះបណ្តាលឲ្យស្លាប់ស្ត្រីពីរនាក់

ដោយ៖សុខុម
កោះកុង៖សមត្ថកិច្ចខេត្តកោះកុងនៅមិនទាន់ឃាត់ខ្លួនតៃកុងរថយន្តសាំយ៉ុងដែលបើករេចង្កូតជ្រុលបុករថយន្តធំបណ្ដាលឱ្យស្ត្រីពីរនាក់ជិះម៉ូតូនិងអ្នករួមដំណើរស្លាប់កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣នៅលើផ្លូវជាតិលេខ៤ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល។


សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ០២គ្រឿង និងរថយន្តតូច០១គ្រឿងនិងម៉ូតូ០១គ្រឿង ទិសដៅបញ្ច្រាស់គ្នា លើផ្លូវជាតិលេខ៤។ ឧបទ្ទវហេតុនេះគឺ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថាយោងតាមការពិនិត្យកន្លែងកើតហេតុទី១.រថយន្តបង្ក ម៉ាកស៊ាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(ភ្នំពេញ 2H-0930) អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។
២ រថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខAT22 3-2009 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។


៣រថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ថ្នាក់លេខភ្នំពេញ3C-7073 បើកបរដោយឈ្មោះសាញ់ ស៊ីឡន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នភូមិអន្ទុងក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។៤ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះសីហនុ1F-9974 បើកបរដោយឈ្មោះ ឈិន សឿន ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសូ សាម៉ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
អ្នកទាំងពីរមានទីលំនៅ.ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុស្លាប់ទាំង០២នាក់។


សមត្ថកិច្ចបាននិយាយថាហេតុការណ៍នេះអ្នកបើកបររថយន្តម៉ាក ស៊ាំយ៉ុង បើកបរមិនប្រកាន់ស្ដាំ បានចូលចំណែកផ្លូវនៃរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយស្លាកលេខAT22. 3-2009 បុកចំពីចំហៀងខាងឆ្វេងពេញទំហឹង។ឯរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយស្លាកលេខAT22. 3-2009 បានរេចង្កូតទៅបុករថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ។ដោយឡែក រថយន្តធំ០២គ្រឿង.រថយន្ចតូច០១គ្រឿង.ម៉ូតូ០១គ្រឿង ផ្នែកជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការតាមនីតិវិធី៕