សន្ដិសុខសង្គម

ឪពុកបង្កើតវាយកូនស្រីរហូតដល់ស្លាប់បង្កការភ្ញាក់ផ្អើល

ដោយ:សុខុម
សៀមរាប៖ នគរបាលបានឃាត់ខ្លួនឪពុកបង្កើតក្រោយវាយកូនស្រីខ្លួនឯងរហូតស្លាប់​នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចកញ្ចុះមុខផ្ទះស្ថិតនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។


សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ិក ស្រីគីម អាយុ១៤ ឆ្នាំ។ ចំណែក ជនសង្ស័យ​ជាឪពុក ឈ្មោះ ឈិត ង៉ែត អាយុ៥៥ ឆ្នាំ។

ក្រោយហេតុការណ៍​​ សមត្ថកិច្ចបានឲ្យដឹងភ្លាមថា ករណីហិង្សា ឪពុកវាយកូនរហូត​ដល់ស្លាប់នេះ មូលហេតុ ឪពុកខឹងនឹងកូនហាមមិនឱ្យនិយាយទូរសព្ទ ។កូនស្រីមិនស្ដាប់​នៅតែបន្តនិយាយទូរសព្ទ ឪពុកនាងខឹងខ្លាំងក៏វាយចំកញ្ចឹងកពីក្រោយចំនួន៣ ដៃ បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ បានឃាត់ខ្លួនជនសង្ស័យ​ជាឪពុកមកសាកសួរអនុវត្តតាមនីតិវិធីច្បាប់៕