ដោយ:សុខុម
កោះកុង:កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្វែងរកសពយុវជន២នាក់ ដែលជាភ្ញៀវទេសចរ ឃើញហើយក្រោយបាត់ខ្លួនកាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣ នៅចំណុចទឹកស្ទឹង(ជំរំសត្វភេ)ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

សមត្ថកិច្ចបានបញ្ជាក់ថា យុវជនពីរនាក់ខាងលើនេះគឺជាភ្ញៀវទេសចរដែលបានទៅ កម្សាន្តនៅចំណុចស្ទឹងជំរំថ្មបាំង។ក្រោយពីមានភ្ញៀវទេសចរពីរនាក់បាត់ខ្លួនសមត្ថកិច្ចចុះទៅពិនិត្យនិងរកឃើញ ធ្វើការសន្និដ្ឋានថាករណីនេះមិនជាប់ពាក់ព័ន្ធអំពើឃាតកម្មឬអ្វីមួយនោះឡើយ។
សមត្ថកិច្ចបាននិយាយទៀតថា សពទី១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវនិងទី
២.ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត៕