សន្ដិសុខសង្គម

ឃុំខ្លួនបុរសម្នាក់ករណីឆក់ត្រីក្នុងតំបន់អភិរក្ស

ដោយ:សុខុម

ស្ទឹងត្រែង:ចៅក្រមនៃសាលាដំបូងខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្នករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់។


មន្ត្រីជលផលបានឲ្យដឹងថា បុរសខាងលើឈ្មោះហ៊ុល ឡាយ អាយុ២២ឆ្នាំ រស់នៅភូមិ កោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។


មន្ត្រីខាងលើបានឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួន កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍ត្បូងខ្លា និងប៉ុស្តិ៍កោះជ្រឹម សហគមន៍នេសាទកោះជ្រឹម ចុះល្បាតក្នុងតំបន់ អភិរក្សក៏ប្រទះឃើញសកម្មភាពទូកមួយគ្រឿងមានគ្នាពីរនាក់កំពុងឆក់ត្រី។ភ្លាមនោះ ក្រុមអភិរក្សបានសហការគ្នាដេញតាម ជនសង្ស័យឃើញក៏បើកទូកសំដៅទៅ មាត់ច្រាំងរត់ឡើងលើគោកប្រាសអាយុ ប៉ុន្តែជនស ង្ស័យម្នាក់ត្រូវក្រុមការងារឃាត់ខ្លួន បាននៅក្នុងឃុំអូរម្រះ ស្រុកសៀមបូក បញ្ជូនមកខណ្ឌរដ្ឋបាលជលផលខេត្តស្ទឺងត្រែង។ចំណែកជនសង្ស័យម្នាក់ទៀតដែលធ្វើសកម្មភាពជាមួយកំពុងរត់គេចខ្លួននៅឡើយ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដកហូតករណីខាងលើនេះបានរួមមាន ទូកឈើមួយគ្រឿង,ម៉ាស៊ីនម៉ាកហ៊ីណូកម្លាំង២៥ សេសមួយគ្រឿង, ថ្នងដងត្រីដែល ភ្ជាប់ខ្សែភ្លើងមួយគ្រឿងនិងត្រីជាច្រើនគីឡូក្រាម៕