សន្ដិសុខសង្គម

ក្រសួងសុខាភិបាលបិទទីតាំងលក់ឱសថបុរាណលោកស៊ូ សេងហួរក្រោយរងការរិះគន់ខ្លាំងពេក

ដោយ៖សុខុម

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធរចុះទៅបិទទីតាំងលក់ឱសថបុរាណរបស់លោក ស៊ូ សេងហួរ គឺធ្វើបន្ទាប់ពីមានការរិះគន់ខ្លាំងពីមហាជនតាមបណ្ដាញសង្គមនិងលក់ឱសថតបុរាណមិនមានច្បាប់អនុញ្ញាតពីក្រសួង។

ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣បានចេញលិខិតមួយថា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ  ចំនួន២ដងរួចមកហើយ កាលពីខែមីនា និងឧសភា ឆ្នាំ២០២៣។

មហាជនមើលឃើញថាលោក ស៊ូ សេងហួរនៅតែបន្តសកម្មភាពដដែលហាក់មិនខ្លាចទៅនឹងចំណាត់ការរបស់ក្រសួងសុខាភិបាលនោះទេ។លុះមកដល់ថ្ងៃទី២៤កញ្ញានេះក្រសួងសុខាភិបាលមានចំណាត់ការជាថ្មីម្ដងទៀត៕