សន្ដិសុខសង្គម

ករណីលិចទូកបាត់ខ្លួនក្មេងប្រុសម្នាក់កាលពី៣ថ្ងៃមុនរកសពឃើញនៅក្បែរកោះពេជ្រ

ដោយៈសុខុម
ភ្នំពេញ៖ ករណីលិចទូកកាលពី៣ថ្ងៃមុន នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា​រាជធានីភ្នំពេញ បណ្ដាលឲ្យបាត់ខ្លួនក្មេងប្រុសម្នាក់នោះ​មកដល់ព្រឹកថ្ងៃទី២៥ខែកញ្ញា​ឆ្នាំ២០២៣ ត្រូវបានក្រុមគ្រួសាររកឃើញសពអណ្តែតនៅម្តុំកោះពេជ្រ ។


សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសដែលបានស្លាប់ ដោយសារឧបទ្ទវហេតុលិចទូក​ឈ្មោះផន សុវណ្ណនុត អាយុ១៣ឆ្នាំ មានលំនៅ សង្កាត់បាខែង ខណ្ឌជ្រោយចង្វា​រាជធានីភ្នំពេញ។


រឿងហេតុខាងលើនេះកាលពីល្ងាចថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣ ក្មេងប្រុស បានជិះទូកជាមួយឪពុកធំនិងប្អូនប្រុសម្នាក់ ទាំងអស់សរុប៣នាក់ទៅនេសាទត្រី ពេលទូកបណ្ដែតដល់ក្បែរសាឡង់បូមខ្សាច់នៅចំណុចត្រង់ស្ពានទី៧ ក្នុងសង្កាត់​បាក់ខែង ខណ្ឌជ្រោយចង្វា ត្រូវទឹកកួចប្រឡាប់លិចទូក។ភ្លាមៗ ឪពុកមាបានជួយ សង្គ្រោះបានក្មួយម្នាក់ជាប្អូន ។ចំណែក ក្មួយម្នាក់ទៀតត្រូវជាបងលិចបាត់​រកសពពុំឃើញ។

មកដល់ព្រឹកថ្ងៃទី២៥ខែ កញ្ញា ឆ្នាំ២០២៣ សពក្មេងបានអណ្តែតឡើងនៅម្តុំកោះពេជ្រ៕