សន្ដិសុខសង្គម

រថយន្តមួយគ្រឿងបុកអ្នកជិះម៉ូតូរួចគេចបាត់ទាំងយប់

ដោយ:សុខុម
ស្ទឹងត្រែងៈមកដល់ព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ ២០២៣នេះ សមត្ថកិច្ចនៅមិនទាន់ស្វែងរក រថយន្តបង្កបុកអ្នកជិះម៉ូតូបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្តស្ទឹងត្រែងកាលពីយប់ថ្ងៃទី២៣កញ្ញា ស្ថិតនៅលើផ្លូវបេតុង ចំណុចក្រោយវត្តលើ ក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងនៅឡើយទេ។


ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ក្រូច ដាលីន អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកសង្កាត់ក្រុងខេត្តស្ទឹងត្រែងបានធ្វើដំណើរតែម្នាក់ឯង ដោយម៉ូតូម៉ាកសង់ឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខក្រចេះ 1G-2903 ក្នុងទិសដៅពីត្បូង​ទៅជើង។រីឯរថយន្តពីកើតទៅលិចលុះដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹង​ហើយភ្លាមនោះរថយន្តបង្កបានគេចខ្លួនបាត់។


ក្រោយកើតហេតុ កម្លាំងនគរបាល បាននាំយកម៉ូតូទៅរក្សាទុកក្នុងស្នងការដ្ឋាន​នគរបាលខេត្តស្ទឹងត្រែង៕