សន្ដិសុខសង្គម

មិនទាន់ដឹងមូលហេតុរថយន្តផ្លាកលេខនគរបាល បើកបុករបាំងថ្ម​ពុះចែកទ្រូងផ្លូវទៅមុខលែងរួច

ដោយ:សុខុម
ភ្នំពេញ៖ ធ្លាប់តែឮអ្នកបើកបរស្រវឹងបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ។ ប៉ុន្តែកាលពី យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រាប់តែមានរថយន្ត Lexus RX-350 ពាក់ផ្លាកលេខនគរបាលបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង រថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។


ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា  រថយន្តបង្កគ្រោះថ្នាក់នោះគឺម៉ាកLexus RX-350ពណ៌សពាក់ផ្លាកលេខនគរបាល2-9086 ធ្វើដំណើរតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ៤៣២ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរបាំងថ្មខូចខាត។ ចំណែករថយន្តខ្ទេចផ្នែកខាងមុខ។

ភ្លាមនោះមិនមានសាក្សីណាបញ្ជាក់ថាអ្នកបើកបរមានបញ្ហាអ្វីនៅឡើយទេបានជាជ្រុល​ចង្កូតទៅបុករបាំងថ្មបែបនេះ។ក្រោយកើតហេតុភ្លាម សមត្ថកិច្ចជំនាញចុះមកធ្វើការ​វាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុក៕