សន្ដិសុខសង្គម

មន្ត្រីនគរបាល២នាក់ជិះម៉ូតូឌុបគ្នាបុកដើមឈើ បណ្តាលឱ្យស្លាប់និងរបួសធ្ងន់

ដោយ៖វិចិត្រ
ព្រះវិហារ៖មន្ត្រីនគរបាល២នាក់ បម្រើការក្នុងអង្គភាពវរសេនាតូចលេខ៧៩៥ ប្រចាំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានជិះម៉ូតូឌុបគ្នាទៅបុកដើមឈើ បណ្តាលឱ្យស្លាប់     ម្នាក់និងរងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា។

លោកវរសេនីយ៍ទោ ថង អឿន នាយការិយាល័យទី២ នៃកងពលតូចអន្តរាគមន៍លេខ៨ បានឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូបុកដើមឈើនេះ បណ្តាលឱ្យមន្ត្រី​នគរបាល២នាក់បានស្លាប់និងរងរបួសធ្ងន់។ជនរងគ្រោះមានឋានន្តរស័ក្តិអនុសេនីយ៍ឯក​ឈ្មោះ ក្រូច ថា អាយុ៤៨ឆ្នាំរងរបួសធ្ងន់។ទី២ ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក ឈ្មោះអេង ថា អាយុ៤៧ឆ្នាំ បានស្លាប់នៅនឹងកន្លែង។

មន្ត្រីរងគ្រោះទាំង២នាក់ជានគរបាលបម្រើការអង្គភាពវរសេនាតូចលេខ៧៩៥ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រីឯសពក្រុមគ្រួសារ​ក៏បាន​យកទៅធ្វើបុណ្យ៕