សន្ដិសុខសង្គម

ជិះផាស្អេបតម្លៃ៤ពាន់រៀល ច្រឡំបាញ់លុយឱ្យ៤ពាន់ដុល្លារ កំពុងប្រកាសស្វែងរក

ដោយ៖វិចិត្រ
ភ្នំពេញ៖យោងតាមបណ្តាញគណនីហ្វេសប៊ុកមួយឈ្មោះថា Kong ChanEng កាលពីថ្ងៃទី២១ ខែកញ្ញា​ឆ្នាំ២០២៣ បានបង្ហោះថា “ខ្លួនកំពុងប្រកាសស្វែងរក​ម្ចាស់ផាស្អេប ក្រោយជិះអស់តម្លែតែ៤ពាន់រៀល បែរជាច្រឡំបាញ់លុយឱ្យរហូតដល់​ចំនួន៤.០០០ដុល្លារទៅវិញ។

បុរសម្ចាស់ហ្វេសប៊ុកបានបង្ហោះភ្ជាប់មានរូបភាពជាច្រើនសន្លឹក ជាមួយសំណេរដែលមាន​ខ្លឹមសារថា “បងប្អូនជួយ share រកបងប្រុសម្នាក់នេះផងខ្ញុំច្រឡំបាញ់លុយទៅគាត់ចំនួន ៤.០០០ដុល្លារ ពេលជិះGrab Tuk tuk របស់គាត់។ រយៈពេល២-៣ថ្ងៃក្រោយមក​ទើបបានដឹង តែជាក់ស្តែងគឺត្រូវឱ្យគាត់តម្លៃតែ៤.០០០រៀលប៉ុណ្ណោះ”។

ជាមួយគ្នានោះ ម្ចាស់គណនីខាងលើសង្ឃឹមថា ម្ចាស់ផាស្អេបបានឃើញនិងជួយផ្ញើត្រឡប់​ឱ្យមកវិញ។ពេលនេះលោកកំពុងស្វែងរក និងទំនាក់ទំនងតាមលេខទូរសព្ទទៅម្ចាស់​ផាស្អេប​នោះអត់ចូលទេ។បើបងប្អូនស្គាល់ឬឃើញគាត់សូមផ្តល់ដំណឹងដល់គាត់ និងទាក់ទង​មកលោកវិញផង៕